អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ជាមួយរដ្ឋបាលទេសចរណ៍កាណាដា
20-01-2026 17:55
(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមករា ក្នុងឱកាសដែលលោក Carney នាយករដ្ឋមន្រ្តីកាណាដា បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងលោកស្រី Jennifer May ឯកអគ្គរដ្ឋទូតកាណាដាប្រចាំ នៅប្រទេសចិន បានចុះហត្ថលេខាលើ «លិខិតសម្តែងបំណង ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដា» នៅក្រុងប៉េកាំង។
នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានអញ្ជើញជាសាក្សីក្នងុពិធីចុះហត្ថលេខា។ រដ្ឋបាលទេសចរណ៍កាណាដាគឺជា ស្ថាប័នឯកទេសដែលរដ្ឋាភិបាលកាណាដាបង្កើតឡើង ដើម្បីជំរុញយ៉ាងពេញទំហឹង នូវការអភិវឌ្ឍវិស័យទេសចរណ៍របស់កាណាដា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលទេសចរណ៍កាណាដា បានពិគ្រោះពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនង ជាលក្ខណៈយន្តការដើម្បីជំរុញការប្រាស្រ័យទាក់ទង រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរចិននិងកាណាដា ក៏ដូចជារួមចំណែកជា កម្លាំងដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាពនិងជានិរន្តរភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន




