សភាអ៊ីរ៉ង់ព្រមានប្រកាស «សង្គ្រាមជីហាដ» ប្រសិនបើមេដឹកនាំកំពូលរបស់ខ្លួនរងការវាយប្រហារ
20-01-2026 23:09
(តេហេរ៉ង់)៖ គណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានព្រមានយ៉ាងខ្លាំងក្លានៅថ្ងៃអង្គារនេះថា ការវាយប្រហារណាមួយមកលើមេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី នឹងបង្កឱ្យមានការប្រកាស «ជីហាដ» ឬសង្គ្រាមសាសនា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ISNA។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ការវាយប្រហារណាមួយលើមេដឹកនាំកំពូល មានន័យថាជាការប្រកាសសង្គ្រាមជាមួយពិភពឥស្លាមទាំងមូល ហើយត្រូវរង់ចាំការចេញក្រឹត្យជីហាតដោយអ្នកប្រាជ្ញឥស្លាម និងការឆ្លើយតបរបស់ទាហានឥស្លាមនៅគ្រប់ទិសទីនៃពិភពលោក»។
ការព្រមាននេះធ្វើឡើងចំពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងកើនឡើង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថានឹងឆ្លើយតបចំពោះការបង្ក្រាបបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់៕




