* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឥណ្ឌូណេស៉ី ដកអាជ្ញាប័ណ្ណក្រុមហ៊ុនចំនួន ២៨ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវលើកោះស៊ូម៉ាត្រា (Video inside)

21-01-2026 04:12

(ហ្សាការតា)៖ ឥណ្ឌូណេស៉ី បានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនព្រៃឈើ ជីកយករ៉ែ និងវារីអគ្គិសនី ចំនួន ២៨ក្រុមហ៊ុន នៅលើកោះស៊ូម៉ាត្រា ដោយរដ្ឋមន្ត្រីរដ្ឋាភិបាលអះអាងថា ការដកហូតបានធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីទឹកជំនន់ដ៏សាហាវបង្កការបំផ្លិចបំផ្លាញផ្នែកខ្លះនៃកោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ ២០២៦។

រដ្ឋមន្ត្រីលេខាធិការដ្ឋានរដ្ឋ លោក Prasetyo Hadi ប្រាប់អ្នកយកព័ត៌មានថា ក្រុមការងារបានចុះធ្វើសវន

កម្មក្រុមហ៊ុន ក្នុងខេត្តទាំង ៣នៃកោះស៊ូម៉ាត្រា ហើយរាយការណ៍ជូនប្រធានាធិបតី លោក Prabowo Subianto។ ផ្អែកលើរបាយការណ៍នោះ លោក​ប្រធានាធិបតី​សម្រេច​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចំនួន ២៨ ដែល​រកឃើញ​​ថា​បានប្រព្រឹត្ត​ល្មើសច្បាប់។ លោក​ Prasetyo មិន​បាន​បញ្ជាក់អំពីបទល្មើសដែលក្រុមហ៊ុនបានប្រព្រឹត្តទេ ​ដោយគ្រាន់តែនិយាយថា ក្រុមហ៊ុនដែលត្រូវដកអាជ្ញាប័ណ្ណ រួមមានក្រុមហ៊ុនព្រៃឈើចំនួន ២២ គ្របដណ្តប់លើផ្ទៃដីសរុបជាង ១លានហិកតា រីឯក្រុមហ៊ុនចំនួន ៦ទៀតជាក្រុមហ៊ុនរុករករ៉ែ និងអ្នកអភិវឌ្ឍរោងចក្រវារីអគ្គិសនី។

គួរបញ្ជាក់ថា តាមមន្ត្រីបរិស្ថាន អ្នកជំនាញ និងរដ្ឋាភិបាលឥណ្ឌូណេស៉ី ការកាប់បំផ្លាញព្រៃឈើ គឺជាមូលហេតុនៃគ្រោះមហន្តរាយទឹកជំនន់ឆ្នាំមុន ដែលបានឆក់យកជីវិតមនុស្សជាង ១ ០០០នាក់ ទូទាំងកោះស៊ូម៉ាត្រា។ ព្រៃឈើនៅឥណ្ឌូណេស៉ី ជាង ២៤០ ០០០ហិកតា បានបាត់បង់នៅក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការវិភាគដោយគម្រោងអភិរក្ស The TreeMap's Nusantara Atlas៕