កម្មវិធី «ការបកស្រាយអំពីគំនិតលោក Xi Jinping ស្តីពីការគ្រប់គ្រងដោយផ្នែកលើច្បាប់» នឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ
21-01-2026 18:12
(ប៉េកាំង)៖ កម្មវិធី «ការបកស្រាយអំពីគំនិតលោក Xi Jinping ស្តីពីការគ្រប់គ្រងដោយផ្នែកលើច្បាប់» នឹងចាក់ផ្សាយនៅរៀងរាល់យប់ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦តទៅ។
កម្មវិធីនេះរួមមាន៨ភាគ ដែលផ្តោតសំខាន់ទៅលើការអធិប្បាយសំខាន់របស់លោក Xi Jinping ស្តីពីការគ្រប់គ្រងរដ្ឋតាមផ្លូវច្បាប់ដោយគ្រប់ជ្រុងជ្រោយ បូកបញ្ចូលនូវឧទាហរណ៍ជាក់ស្តែង នៃនវានុវត្តន៍ថ្នាក់មូលដ្ឋាន ដែលបានបង្ហាញយ៉ាងរស់រវើកពីបរិយាកាសគ្រប់គ្រងដោយផែ្នកលើច្បាប់ ដែលបង្កើតឡើងដោយផ្នែកលើគំនិតលោក Xi Jinping ស្តីពីការគ្រប់គ្រងដោយផ្នែកលើច្បាប់ក្នុងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងល្បឿនលឿន និងស្ថិរភាពសង្គមយូរអង្វែង។
កម្មវិធីនេះសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន គណៈកម្មាការនយោបាយនិងច្បាប់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ការិយាល័យនៃគណៈកម្មាធិការគ្រប់គ្រងរដ្ឋ តាមផ្លូវច្បាប់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិន និងសមាគមអ្នកច្បាប់ចិន។ កម្មវិធីនេះនឹងចាក់ផ្សាយតាមទូរទស្សន៍ប៉ុស្តិ៍ CCTV-1, CCTV-12 និងវេបសាយ CCTV.COM ជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន




