អនុប្រធានាធិបតីអាមេរិក JD Vance គ្រោងបំពេញទស្សនកិច្ចនៅអាស៊ៃបៃហ្សង់ និងអាមេនី ដេីម្បីជំរុញការអនុវត្តនូវអ្វីដែលមានក្នុងកិច្ចព្រមព្រៀងសន្តិភាព (Video inside)
24-01-2026 11:58
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា អនុប្រធានាធិបតី លោក JD Vance នឹងធ្វើដំណើរទៅកាន់ប្រទេសអាស៊ៃបៃហ្សង់ និងអាមេនី នាខែក្រោយនេះ បន្ទាប់ពីរយៈពេលប៉ុន្មានខែដែលសហរដ្ឋអាមេរិក ជួយឱ្យប្រទេសទាំងពីរសម្រេចកិច្ចព្រមព្រៀងសន្តិភាព។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ ២០២៦។
លោក ត្រាំ បានសរសេរនៅលេីបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា «យើងនឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយអាស៊ៃបៃហ្សង់ កិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៉ីវិលជាមួយអាមេនី កិច្ចព្រមព្រៀងសម្រាប់អ្នកផលិតគ្រឿងអេឡិចត្រូនិក និងការលក់ឧបករណ៍ការពារដែលផលិតនៅសហរដ្ឋអាមេរិក និងសម្ភារច្រើនទៀតទៅឱ្យអាស៊ៃបៃហ្សង់»។
ទស្សនកិច្ចរបស់លោក Vance នៅប្រទេសទាំងពីរ គឺដើម្បីបេីកផ្លូវតាមការត្រួសត្រាយដោយលោក ត្រាំ សម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ ដែលជាការព្រមព្រៀងគ្នានៅពេលលោកធ្វេីជាសាក្សី ក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពអាស៊ៃបៃហ្សង់-អាមេនី កាលពីខែសីហា ឆ្នាំ ២០២៥។
នាសប្តាហ៍នេះ អាមេនីបានប្រកាសថា ខ្លួននឹងភ្ជាប់ប្រព័ន្ធថាមពលជាមួយអាស៊ែបៃហ្សង់ ដើម្បីជួយសម្រួលដល់ការនាំចូល-នាំចេញអគ្គិសនី ដែលជាផ្នែកមួយនៃគម្រោងគាំទ្រដោយសហរដ្ឋអាមេរិក៕




