* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ការបោះឆ្នោតជុំចុងក្រោយនៅមីយ៉ាន់ម៉ា ចាប់ផ្តើមប្រព្រឹត្តទៅ ស្របពេលគណបក្សគាំទ្រដោយរបបយោធា ត្រូវបានរំពឹងថានឹងឈ្នះ

25-01-2026 09:21

(ណៃពិដោ)៖ នាថ្ងៃអាទិត្យនេះ ការបោះឆ្នោតសកលដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងបន្តហែកហួរដោយសង្រ្គាមស៉ីវិល បានចាប់ផ្តើមប្រព្រឹត្តទៅ ស្របពេលដែលគណបក្សគាំទ្រដោយរបបយោធា ត្រូវបានរំពឹងថា​នឹងទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦។

ការបោះឆ្នោតពីរជុំកន្លងមកនេះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំមុន និងកាលពីថ្ងៃទី១១ ខែមករា ត្រូវបានមើលឃើញថា មានចំនួនអ្នកចូលរួមមិនច្រើនប៉ុន្មានឡើយ គឺខ្ទង់៥៥ភាគរយប៉ុណ្ណោះ ដែលជាអត្រាដ៏ទាបមួយ បើធៀបនឹងអត្រាប្រមាណ ៧០ភាគរយ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៥ និងឆ្នាំ២០២០។

សម្រាប់ជុំចុងក្រោយនេះ ការបោះឆ្នោតកំពុងរៀបចំឡើងនៅក្រុងសរុបចំនួន៦០ ក្នុងនោះរួមមានទាំងក្រុងធំៗ ដូចជា Yangon និង Mandalay ចំពោះមុខការបន្តអូសបន្លាយនៃសង្រ្គាមស៉ីវិល ដែលផ្ទុះឡើងក្រោយយោធាធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៉ីវិល។ យោធាបានឡើងគ្រប់គ្រងប្រទេសអាស៊ានមួយនេះ តាមរយៈរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី។ លោកស្រី ស៊ូជី កំពុងបន្តជាប់ឃុំឃាំងមកទល់ឥឡូវ។

ខណៈអង្គការសហប្រជាជាតិ (UN) និងរដ្ឋាភិបាលប្រទេសលោកខាងលិច ព្រមទាំងក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននាំគ្នារិះគន់ថា ការបោះឆ្នោតខាងលើ គឺជាការបោះឆ្នោតក្លែងក្លាយមួយ សម្រាប់បម្រើជាឧបករណ៍រក្សាអំណាចរបស់របបសឹក រដ្ឋាភិបាលយោធាបានប្តេជ្ញាថា ខ្លួននឹងផ្ទេរអំណាចឱ្យរដ្ឋាភិបាលថ្មី ដែលអាចធ្វើឡើងនៅអំឡុងខែមេសា។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតពីរជុំ គណបក្ស Union Solidarity and Development Party ដែលគាំទ្រដោយយោធា ឈ្នះបានអាសនៈចំនួន១៩៣ ក្នុងចំណោម២០៩ នៅរដ្ឋសភា និង៥២អាសនៈក្នុងចំណោម៧៨អាសនៈ នៅព្រឹទ្ធសភា ធ្វើឱ្យគណបក្សនេះនាំមុខគេដាច់។ កន្លងមក បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ដែលមានអាយុ៦៩ឆ្នាំ ធ្លាប់បានបង្ហាញសញ្ញាថា រូបលោកនឹងពិចារណាតែងតាំងអ្នកបន្តវេន ធ្វើជា​អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ហើយរូបលោកទំនងនឹងមកកាន់តួនាទីនយោបាយមួយពេញលក្ខណៈតែម្តង៕