* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ គំរាមដំឡើងពន្ធ១០០ភាគរយលើកាណាដា បើហ៊ានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

25-01-2026 11:55

(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី២៤ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងដំឡើងពន្ធ១០០ភាគរយលើប្រទេសកាណាដា ប្រសិនបើកាណាដាហ៊ានសម្រេចជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា ប្រសិនបើកាណាដាហ៊ានតែសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការជាមួយចិន នោះនឹងត្រូវទទួលរងការដំឡើងពន្ធ១០០ភាគរយភ្លាមៗ លើទំនិញនិងផលិតផលទាំងអស់របស់កាណាដា ដែលនាំចូលមកអាមេរិក។ លោក ត្រាំ​ ថែមទាំងបានព្រមានថា កិច្ចព្រមព្រៀងជាមួយចិន នឹងបំផ្លាញប្រទេសកាណាដាទាំងមូល។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីកាណាដា បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីកំណត់ទាក់ទំនងឡើងវិញ​រវាងប្រទេសទាំងពីរ ក្រោយវាបានធ្លាក់ដុនដាបខ្លាំង ហើយភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ បន្ទាប់ពីអាមេរិក ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី២ របស់កាណាដា។

គួរបញ្ជាក់ថា ភ្លាមៗក្រោយទស្សនកិច្ចរបស់លោក Carney ទៅកាន់ចិន លោក ត្រាំ ហាក់បានបង្ហាញជំហរគាំទ្រដោយនិយាយយ៉ាងដូច្នេះថា «វាជារឿងល្អដែលលោកនាយករដ្ឋមន្រ្តី ឈានដល់កិច្ចព្រមព្រៀងជាមួយចិន ហើយប្រសិនបើអ្នកអាចសម្រេចកិច្ចព្រមព្រៀងជាមួយចិន គឺអ្នកគួរតែធ្វើ​បែបនោះ»។ យ៉ាងណាមិញ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដា បានកើនឡើងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការរិះគន់របស់លោក Carney លើផែនការចង់បានកោះ Greenland របស់លោក ត្រាំ៕