* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរបញ្ចកោណអាមេរិក ចង់ឱ្យកូរ៉េខាងត្បូងដើរតួនាទីស្នូល ក្នុងការទប់ស្កាត់កូរ៉េខាងជើង

25-01-2026 15:54

(វ៉ាស៉ីនតោន)៖ ក្នុងឯកសារគោលនយោបាយមួយចេញផ្សាយក្នុងសប្តាហ៍នេះ មន្ទីរបញ្ចកោណយល់ឃើញថា តួនាទីរបស់អាមេរិក គឺមិនលែងសូវចាំបាច់ទូលំទូលាយទៀតហើយ ក្នុងការទប់ស្កាត់កូរ៉េខាងជើង ហើយកូរ៉េខាងត្បូងអាចធ្វើការទទួលខុសត្រូវជាចម្បង ក្នុងរឿងនេះ។ នេះបើតាមដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦។

ក្នុងឯកសារយុទ្ធសាស្រ្តការពារជាតិ ដែលដឹកនាំគោលនយោបាយរបស់ខ្លួន មន្ទីរបញ្ចកោណដែលជាក្រសួងការពារជាតិរបស់អាមេរិក បាននិយាយថា កូរ៉េខាងត្បូង នាពេលនេះមានសមត្ថភាពរ៉ាប់រង ការទទួលខុសត្រូវជាចម្បងក្នុងការទប់ស្កាត់កូរ៉េខាងជើង ជាមួយការជ្រោមជ្រែងចាំបាច់ ប៉ុន្តែតូចជាងមុនរបស់អាមេរិក។ បើតាមមន្រ្តីអាមេរិក អនុរដ្ឋមន្រ្តីការពារជាតិទទួលបន្ទុកគោលនយោបាយ លោក Elbridge Colby គ្រោងធ្វើដំណើរទៅកាន់​តំបន់អាស៉ីនាសប្តាហ៍ក្រោយ ហើយត្រូវបានរំពឹងថា នឹងចូលទស្សនកិច្ចនៅកូរ៉េខាងត្បូង។

សព្វថ្ងៃកូរ៉េខាងត្បូងទទួលឱ្យឈរជើង កងទ័ពអាមេរិកសរុប ២៨ ៥០០នាក់ ដើម្បីប្រឆាំងការគំរាមកំហែងយោធាពីកូរ៉េខាងជើង ហើយក្នុងឆ្នាំនេះ ទីក្រុងសេអ៊ូល បានបង្កើនកញ្ចប់ថវិកាយោធា៧.៥ភាគរយ។ ប៉ុន្មានឆ្នាំមកនេះ ក្រុមមន្រ្តីអាមេរិកធ្លាប់បង្ហាញ​សញ្ញានៃបំណង ចង់ឱ្យកងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូង មានភាពបត់បែនជាងមុន ដើម្បីអាចធ្វើប្រតិបត្តិការនៅក្រៅឧបទ្វីបកូរ៉េ ឆ្លើយតបការគំរាមកំហែងទូលំទូលាយ ដូចជាក្នុងការជួយការពារកោះតៃវ៉ាន់ និងទប់ទល់ការកើនឡើងឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់។

គួរបញ្ជាក់ថា យ៉ាងណាមិញ កូរ៉េខាងត្បូងធ្លាប់បានជំទាស់គំនិតនៃការផ្លាស់ប្តូរតួនាទីរបស់កងទ័ពអាមេរិក ប៉ុន្តែក៏បានខិតខំប្រឹងប្រែង​បង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនផងដែរ ក្នុងរយៈពេល២០ឆ្នាំមកនេះ ក្រោមគោលដៅអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំបញ្ជា​​កងកម្លាំងចម្រុះអាមេរិក-កូរ៉េខាងត្បូង អំឡុងពេលមានសង្រ្គាម។ កូរ៉េខាងត្បូង មានកងទ័ពសរុបប្រមាណ៤៥០ ០០០នាក់។ ដោយឡែក កូរ៉េខាងជើងបានរិះគន់ជាប្រចាំចំពោះវត្តមានយោធាអាមេរិកនៅកូរ៉េខាងត្បូង និងការធ្វើសមយុទ្ធរួមរវាងសម្ព័ន្ធមិត្តទាំងពីរ ដោយទីក្រុងព្យុងយ៉ាងចោទថា វាគឺជាការហាត់សមដើម្បីឈ្លានពានខ្លួន ជំរុញដោយមហិច្ឆតាអនុត្តរភាពរបស់ទីក្រុងវ៉ាស៉ីនតោន៕