* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

UPDATE: ប្រទេសសរុបចំនួន២៥ បានចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

25-01-2026 17:27

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការ ជាមួយការចុះហត្ថលេខាលើ ការបង្កើតធម្មនុញ្ញនៃក្រុមប្រឹក្សានេះ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វ៊ីស។ គិតមកទល់ឥឡូវ មានប្រទេសសរុបយ៉ាងហោចចំនួន២៥ បានយល់ព្រមចូលរួម និងមានដូចជា៖

១. អាល់បានី
២. អាហ្សង់ទីន
៣. អាមេនី
៤. អាស៊ែបៃហ្សង់
៥. បារ៉ែន
៦. បេឡារុស
៧. ប៊ុលហ្ការី
៨. អេហ្ស៉ីប
៩. ហុងគ្រី
១០. ឥណ្ឌូណេស៉ី
១១. អ៉ីស្រាអែល
១២. ហ៊្សកដានី
១៣. កាហ្សាក់ស្ថាន
១៤. កូសូវ៉ូ
១៥. កូវ៉ែត
១៦. ម៉ុងហ្គោលី
១៧. ម៉ារ៉ុក
១៨. ប៉ាគីស្ថាន
១៩. ប៉ារ៉ាហ្កាយ
២០. កាតា
២១. អារ៉ាប៊ីសាអ៊ូឌីត
២២. តួកគីយ៉េ
២៣. អេមីរ៉ាតអារ៉ាប់រួម
២៤. អ៊ូសបេគីស្ថាន
២៥. វៀតណាម

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ទៅកាន់ប្រទេសសរុបប្រហែល ៦០ ជុំវិញពិភពលោក។ ប្រទេសមួយចំនួននៅអឺរ៉ុប បានប្រកាសបដិសេធការអញ្ជើញនោះ ខណៈប្រទេសផ្សេងៗទៀត មកទល់ពេលនេះ មិនទាន់ឆ្លើយតប​យ៉ាងណានៅឡើយទេ៕