* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* រដ្ឋសភា ចេញសេចក្តីប្រកាសពីលទ្ធផលនៃសម័យប្រជុំ លើកទី៦ នីតិកាលទី៧ ដោយអនុម័តសុពលភាពតំណាងរាស្រ្តថ្មី និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* សេដ្ឋកិច្ចអ៉ីរ៉ង់ ធ្លាក់ចុះ១០ភាគរយ អំឡុងសង្គ្រាមជាមួយអាមេរិក
* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ បានប្តូរមកសរសើរទាហានអង់គ្លេសថាជា «អ្នកចម្បាំងដ៏ក្លាហាន» ក្រោយរងការរិះគន់យ៉ាងចាស់ដៃ (Video inside)

25-01-2026 18:45

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍នេះ បានប្តូរមកសរសើរទាហានអង់គ្លេសថាជា «អ្នកចម្បាំងដ៏ក្លាហាន» វិញ បន្ទាប់ពីការអត្ថាធិប្បាយមុនរបស់លោកដែលថា កងទ័ពណាតូមិនហ៊ានចេញមុខនៅអាហ្វហ្គានីស្ថាន បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង និងត្រូវបាននាយករដ្ឋមន្ត្រីអង់គ្លេសហៅថាជា «ការប្រមាថ និងគួរឱ្យតក់ស្លុត»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសារលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា៖ «ទាហានដ៏អស្ចារ្យ និងក្លាហានបំផុតនៃចក្រភពអង់គ្លេស នឹងនៅជាមួយសហរដ្ឋអាមេរិកជានិច្ច! នៅអាហ្វហ្គានីស្ថាន ៤៥៧នាក់បានស្លាប់... ពួកគេស្ថិតក្នុងចំណោមអ្នកចម្បាំងដ៏អស្ចារ្យបំផុត»

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក ខៀរ ស្តារមឺរ បានបញ្ជាក់ថា លោកបានជជែកជាមួយលោក ត្រាំ តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ដោយបានរំលឹកពីវីរភាពរបស់ទាហានអង់គ្លេស និងអាមេរិកដែលបានប្រយុទ្ធស្មាប្រកៀកគ្នា។ សេចក្តីរាយការណ៍ក៏បានឱ្យដឹងថា ក្តីបារម្ភរបស់ព្រះមហាក្សត្រ ឆាលស៍ ក៏ត្រូវបានបញ្ជូនទៅកាន់លោក ត្រាំ ផងដែរ។

ជាមួយគ្នានេះ ព្រះអង្គម្ចាស់ ហារី ដែលធ្លាប់បម្រើការនៅអាហ្វហ្គានីស្ថានចំនួនពីរលើក ក៏បានចេញសេចក្តីថ្លែងការណ៍រិះគន់លោក ត្រាំ ដែរថា «ការលះបង់ទាំងនោះសមនឹងត្រូវបាននិយាយដោយការពិត និងការគោរព»៕