សម្តេចប៉ាប អំពាវនាវឱ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន ខណៈពលរដ្ឋរងគ្រោះដោយភាពត្រជាក់ (Video inside)

25-01-2026 20:07

(វ៉ាទីកង់)៖ សម្តេចប៉ាប លីអូ បានមានបន្ទូលនៅថ្ងៃអាទិត្យនេះថា ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កំពុងធ្វើឱ្យជនស៊ីវិលនៅក្នុងប្រទេសនោះប្រឈមមុខនឹងភាពត្រជាក់នៃរដូវរងា ហើយទ្រង់បានអំពាវនាវឱ្យបញ្ចប់ជម្លោះនេះជាបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បន្ទាប់ពីបញ្ចប់ពិធីសូត្រធម៌ Angelus ប្រចាំសប្តាហ៍ សម្តេចប៉ាបបានមានបន្ទូលថា «អរិភាពដែលអូសបន្លាយ...កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែខ្លាំងឡើងសម្រាប់ជនស៊ីវិល»។ ​ទន្ទឹមគ្នានេះទ្រង់បានសង្កត់ធ្ងន់ថា «ខ្ញុំសូមជំរុញឱ្យអ្នករាល់គ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាមនេះ»៕