លោក Albanese៖ នាយករដ្ឋមន្រ្តីកាណាដា Mark Carney នឹងមកបំពេញទស្សនកិច្ចនៅអូស្រ្តាលី ក្នុងខែមីនា (Video inside)
26-01-2026 15:28
(ស៉ីដនី)៖ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងមកទស្សនកិច្ចប្រទេសអូស្ត្រាលី ខណៈដែលលោកបានបង្ហាញការគាំទ្រចំពោះសុន្ទរកថារបស់លោក Carney ដែលហ៊ានបដិសេធប្រទេសមហាអំណាច ជុំវិញការប្រើប្រាស់សមាហរណកម្មសេដ្ឋកិច្ចជាអាវុធ និងពន្ធគយជាកម្លាំងបង្ខំ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ ២០២៦។
លោក Albanese គូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ Australian Broadcasting Corp យ៉ាងដូច្នេះថា «មិត្តរបស់ខ្ញុំ Mark Carney នឹងមកអូស្ត្រាលី ជាមួយការថ្លែងសុន្ទរកថាទៅកាន់សភា ក្នុងខែមីនា»។
លោក Albanese បាននិយាយទៀតថា លោកបានយល់ស្របនឹងការអត្ថាធិប្បាយរបស់លោក Carney នៅឯទីក្រុងដាវ៉ូស ដែលអំពាវនាវឱ្យប្រទេសនានាទទួលយកការសម្រេចចិត្តនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ហើយចង្អុលបង្ហាញថាកាណាដា គឺជាឧទាហរណ៍ស្រាប់មួយឱ្យយល់អំពីរបៀបដែលមហាអំណាចកណ្តាល អាចធ្វើសកម្មភាពរួមគ្នាដើម្បីជៀសវាងរងទុក្ខដោយអនុត្តរភាពអាមេរិក។
ប្រសិនបេីគ្មានការប្រែប្រួលទេ ទស្សនកិច្ចនៃលោក Carney នឹងធ្វើឡើងបន្ទាប់ពីអូស្រ្តាលី-កាណាដាបានពង្រឹងទំនាក់ទំនងកាលពីខែតុលា ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មលើវិស័យរ៉ែសំខាន់ៗ៕






