* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខ្លាឃ្មុំផេនដាតែពីរគត់នៅជប៉ុន ត្រូវបញ្ជូនទៅឱ្យចិនវិញហើយនាថ្ងៃអង្គារនេះ ខណៈដែលទំនាក់ទំនងមានភាពល្អក់កករ

27-01-2026 15:44

(តូក្យូ)៖ ខ្លាឃ្មុំផេនដាដ៏ល្បីល្បាញចំនួន ២ ត្រូវបញ្ជូនចេញពីទីក្រុងតូក្យូត្រឡប់ទៅកាន់ប្រទេសចិនវិញ នាថ្ងៃអង្គារ ទី២៧ ខែមករា ដែលនឹងធ្វើឱ្យជប៉ុនលែងមានសត្វគួរឱ្យស្រលាញ់ប្រភេទនេះ ជាលើកដំបូងក្នុងរយៈពេល ៥០ឆ្នាំ ព្រោះតែភាពល្អក់កករក្នុងទំនាក់ទំនង រវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កូនភ្លោះខ្លាឃ្មុំផេនដា Lei Lei និង Xiao Xiao ត្រូវបានដឹកតាមរថយន្ត ចេញពីសួនសត្វ Ueno ជាទីកំណើតរបស់ពួកគេ ធ្វើឱ្យអ្នកគាំទ្រជនជាតិជប៉ុនស្តាយស្រណោះ។ Lei Lei និង Xiao Xiao គឺជាផ្នែកមួយនៃ «ការទូត​ខ្លាឃ្មុំ​ផេនដា» របស់​ចិន ដើម្បី​បង្ហាញ​ពីចំណង​មិត្តភាព​​ប៉េកាំង-​តូក្យូ ចាប់​តាំង​ពីប្រទេសទាំងពីរ ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញក្នុង​ឆ្នាំ ១៩៧២។

ការសម្រេចឱ្យបញ្ជូនខ្លាឃ្មុំទាំងពីរទៅវិញភ្លាមៗ ត្រូវបានប្រកាសកាលពីខែមុន អំឡុងពេលមានជម្លោះការទូតរវាងចិន និងជប៉ុន ដែលផ្តើមចេញពីការអត្ថាធិប្បាយរបស់ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ សួនសត្វ Ueno បានអញ្ជើញអ្នកឈ្នះការផ្សងសំណាងតាមអនឡាញ ប្រហែល ៤ ៤០០នាក់ឱ្យមើលខ្លាឃ្មុំផេនដានេះ ជាលើកចុងក្រោយ។ អ្នកដែលគ្មានសំបុត្រចូលទៅខាងក្នុង បានឈរនៅខាងក្រៅសួនសត្វ ដោយអ្នកខ្លះពាក់អាវ ស្ពាយកាបូប និងកាន់រូប​តុក្កតាផេនដា ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ពួក​គេ៕