* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធ្លាក់យន្តហោះនៅប្រទេសឥណ្ឌា សម្លាប់មនុស្ស៥នាក់ ក្នុងនោះម្នាក់ជាថ្នាក់ដឹកនាំនៅរដ្ឋ Maharashtra (Video inside)

28-01-2026 14:16

(ញូវដែលី)៖ នាថ្ងៃពុធនេះ មានករណីធ្លាក់យន្តហោះនៅប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្ស៥នាក់បាត់បង់ជីវិត ក្នុងនោះម្នាក់ គឺជាថ្នាក់ដឹកនាំសំខាន់មួយរូប នៃរដ្ឋដែលមានជាងគេរបស់ឥណ្ឌា គឺរដ្ឋ Maharashtra។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦។

អាជ្ញាធរអាកាសចរណ៍ស៉ីវិលឥណ្ឌា បានឱ្យដឹងថា លោក Ajit Pawar ដែលមានតួនាទីជាមេដឹកនាំរងនៃរដ្ឋ Maharashatra ស្ថិតក្នុងចំណោមមនុស្សសរុប៥នាក់ ដែលបានស្លាប់ នៅពេលយន្តហោះឯកជនប្រភេទ Learjet 45 ដែលរូបលោកជួលបានធ្លាក់។ អមដំណើរនៅលើនោះ គឺរួមមានជំនួយការរបស់លោកផ្ទាល់២នាក់ និងបុគ្គលិកយន្តហោះ២នាក់។

គួរបញ្ជាក់ថា យន្តហោះរបស់លោក Pawar បានធ្វើដំណើរចេញមកពីទីក្រុង Mumbai ដែលជារដ្ឋធានីរបស់រដ្ឋ Maharashtra ដើម្បីឆ្ពោះទៅកាន់ទីក្រុង Baramati ជាទីដែលលោកគ្រោងធ្វើយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតថ្នាក់តំបន់។ ភ្លាមៗបែបនេះ មូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់ នៅមិនទាន់ដឹងច្បាស់ឡើយ៕