មជ្ឈដ្ឋានសហគ្រាសហ្វាំងឡង់៖ ទីនេះនឹងក្លាយជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនដ៏ធំបំផុតរបស់យើង
28-01-2026 17:55
(ប៉េកាំង)៖ ក្នុងអំឡុងពេលដែលលោក Petteri Orpo នាយករដ្ឋមន្រ្តីហ្វាំងឡង់ បំពេញទស្សនកិច្ចនៅប្រទេសចិន កិច្ចប្រជុំលើកទី៦នៃគណៈកម្មការកិច្ចសហប្រតិបត្តិការ រវាងសហគ្រាសច្នៃប្រឌិតថ្មីចិន-ហ្វាំងឡង់ បានបើកធ្វើនៅក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែមករា។
សហគ្រាសនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើន នៅហ្នឹងកន្លែងប្រជុំ ។ ការធ្វើបរិវត្តកម្មឌីជីថល កាបូនទាបនិងបៃតងនិងសុខាភិបាល ។ល។ បានក្លាយជាពាក្យគន្លឹះនៃកិច្ចប្រជុំលើកនេះ ។ ការមានសុទិដ្ឋិនិយមចំពោះទីផ្សារចិន និងក្តាប់ជាប់កាលានុវត្តភាពចិនបានក្លាយជា គំនិតឯកភាពរួមនៃមជ្ឈដ្ឋានសហគ្រាសហ្វាំងឡង់៕
វិទ្យុមិត្តភាពកម្ពុជាចិន




