* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាបន្តជាគោលដៅទេសចរណ៍ការងារសង្គមរបស់សង្គមស៊ីវិលចិន

28-01-2026 17:58

(ស្រុកបន្ទាយស្រី)៖ ក្នុងបរិបទនៃការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន សង្គមស៊ីវិលចិនជាច្រើនដែលចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ បានជ្រើសរើសកម្ពុជាជា គោលដៅសំខាន់មួយសម្រាប់ទេសចរណ៍ការងារសង្គម ដោយបានចុះបំពេញបេសកកម្មមនុស្សធម៌ និងការសិក្សាស្រាវជ្រាវ អំពីផលប្រយោជន៍សង្គមពីគម្រោងអភិវឌ្ឍនានាដែលប្រទេសចិនបានគាំទ្រកន្លងមកនៅកម្ពុជា។

នាព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦ ក្នុងដំណើរទស្សនកិច្ចនៅស្រុកបន្ទាយស្រី លោក Liu Wenzhi តំណាងមូលនិធិចិន Peaceland បានដឹកនាំក្រុមការងារមកពីបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ចុះជួបជាមួយកុមារ៨រូបដែលធ្លាប់ទទួលបាន ការព្យាបាលវះកាត់ និងសេវាសុខាភិបាលពីក្រុមគ្រូពេទ្យចិនរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន និងអង្គការ YUNDI តាមរយៈកម្មវិធីសហប្រតិបត្តិការវេជ្ជសាស្ត្រកម្ពុជា–ចិន ដែលបានសម្របសម្រួលដោយ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ កុមារទាំងនេះជាច្រើនបានជាសះស្បើយ និងអាចវិលត្រឡប់ទៅរស់នៅ និងសិក្សាដូចកុមារធម្មតា បង្ហាញពីតម្លៃមនុស្សធម៌ និងវិជ្ជាជីវៈខ្ពស់របស់ការជួយគ្នាទៅវិញទៅមករវាងប្រទេសយេីងទាំងពីរ។

លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានបញ្ជាក់ថា ដំណើរទេសចរណ៍ការងារសង្គមនេះ មិនត្រឹមតែជាការចុះមើលជាក់ស្តែងពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងជាស្ពានមិត្តភាព រវាងប្រជាជននៃប្រទេសយេីងទាំងពីរក្នុងកិច្ចបង្កើនការយល់ដឹង សេចក្តីជឿជាក់ និងចំណងមិត្តភាពយូរអង្វែង។

ក្នុងនាមជាអ្នកសម្របសម្រួលជាមួយសង្គមស៊ីវិលចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានកត់សម្គាល់ថាថា កម្ពុជាជា ប្រទេសមានសក្ដានុពល និងមានភាពកក់ក្តៅក្នុងការទទួលភ្ញៀវអន្តរជាតិ ហើយនឹងបន្តជាគោលដៅសំខាន់ សម្រាប់សកម្មភាពមនុស្សធម៌ ការផ្លាស់ប្តូរបទពិសោធន៍ និងការរួមចំណែកអភិវឌ្ឍន៍នាពេលអនាគត ដើម្បីរួមគ្នាឱ្យកាន់តែរឹងមាំ ក្នុងកិច្ចស្ថាបនាសហគមន៍ជោគវាសនារួមរកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

គួរបញ្ជាក់ថា សង្គមស៊ីវិលចិនទាំងនេះក៏បានចុះសួរសុខទុក្ខ និងឈ្វេងយល់បន្ថែមពីស្ថានភាពជីវភាពរស់នៅរបស់គ្រួសារ ដែលទទួលផលពីគម្រោងអភិវឌ្ឍនានារបស់ចិន ដូចជា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្អាត និងគម្រោងអភិវឌ្ឍជនបទផ្សេងៗ។ គ្រួសារទទួលផលបានបង្ហាញការថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានន័យ ដែលបានជួយលើកកម្ពស់គុណភាពជីវិត ការចូលរួមសិក្សា និងឱកាសការងារ៕

វិទ្យុមិត្តភាពកម្ពុជាចិន