* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដោយបារម្ភពីវីរុស Nipah អាជ្ញាធរក្នុងតំបន់អាស៊ី រឹតបន្តឹងការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋាន (Video inside)

29-01-2026 09:54

(សិង្ហបុរី)៖ ករណីអ្នកជំងឺ២នាក់ឆ្លងវីរុស​នីប៉ាហ៍ (Nipah) នៅក្នុងប្រទេសឥណ្ឌា បានជំរុញឱ្យអាជ្ញាធរក្នុងប្រទេសថៃ សិង្ហបុរី ហុងកុង និងម៉ាឡេស៊ី បង្កើនការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋាន ក្រោមកិច្ចប្រឹងប្រែងបង្ការកុំឱ្យផ្ទុះករណីឆ្លងរាលដាលនៅក្នុងប្រទេសរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វីរុសនីប៉ាហ៍អាចបង្កឱ្យមានអាការៈគ្រុនក្ដៅ និងបង្កផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយអ្នកដែលឆ្លងវីរុសនេះ អាចប្រឈមនឹងអត្រាស្លាប់ចន្លោះពី៤០ ដល់៧៥ភាគរយ។ ដូច្នេះជាវិធានការបង្ការ អាជ្ញាធរនៅក្នុងប្រទេសថៃ សិង្ហបុរី ហុងកុង និងម៉ាឡេស៊ី បាននិងកំពុងបង្កើនការត្រួតពិនិត្យនៅតាម អាកាសយានដ្ឋាន ជាពិសេសគឺការត្រួតពិនិត្យលើអ្នកដំណើរដែលធ្វើដំណើរមកពីតំបន់ដែល កំពុងមានករណីឆ្លងវីរុសនីប៉ាហ៍ក្នុងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា វីរុសនីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុសដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលើសត្វប្រចៀវ និងសត្វជ្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក។ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់តាមរយៈទឹក សរីរាង្គមនុស្ស។ អ្នកដែលមានជំងឺនីប៉ាហ៍ ជាធម្មតាឈឺរយៈពេល ៣ទៅ ១៤ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹង ការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល ២៤-៤៨ម៉ោង ហើយជំងឺ​បង្ក​ដោយ​វីរុសនេះ​ពុំ​ទាន់មាន​​ឱសថ​ព្យាបាល ឬវ៉ាក់សាំង​ជាក់លាក់​ណា​មួយ​សម្រាប់​ការពារ​នៅ​ឡើយ​ដែរ។

ជាការទប់ស្កាត់ និងកាត់បន្ថយការឆ្លងមេរោគ តាមរយៈលាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ ច្រឹង ឬជ្រូកឈឺ ចៀសវាងការប៉ះពាល់ ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានវីរុសនីប៉ាហ៍៕