* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី ផ្តាច់ជីវិតមនុស្ស១៥នាក់ រួមមានទាំងតំណាងរាស្រ្ត (Video inside)

29-01-2026 14:02

(បូហ្គោតា)៖ ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់កូឡុំប៊ី Satena បានឱ្យដឹងថា យន្តហោះមួយគ្រឿង បានធ្លាក់នៅភាគឦសានប្រទេស នាថ្ងៃពុធ ទី២៨ ខែមករា បណ្តាលឱ្យមនុស្សទាំង១៥នាក់ស្ថិតនៅលើនោះ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាកាសចរណ៍ Satena បានប្រាប់ថា យន្តហោះខាងលើ ដែលជាប្រភេទ Beechcraft 1900 បានហោះចេញពីទីក្រុង Cucuta ដែលស្ថិតនៅព្រំប្រទល់ជាប់វ៉េណេស៊ុយអេឡា ក្នុងការធ្វើដំណើរខ្លីមួយឆ្ពោះទៅក្រុង Ocana។ អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បានដាច់ការទាក់ទងជាមួយយន្តហោះនោះ ក្រោយវាហោះឡើងបានត្រឹម១២នាទី។ Satena មិនបានប្រាប់អំពីមូលហេតុអ្វី ដែលនាំឱ្យយន្តហោះធ្លាក់ឡើយ ប៉ុន្តែបាននិយាយថា សញ្ញាប្រកាសភាពអាសន្នរបស់យន្តហោះ មិនត្រូវបានបើកឱ្យដំណើរការទេ។

យោងតាមបញ្ជីឈ្មោះអ្នកដំណើរ គឺក្នុងនោះរួមមានសមាជិកសភានៃតំបន់ Catatumbo លោក Diogenes Quintero និងក្រុមការងាររបស់លោក ព្រមទាំង លោក Carlos Salcedo ដែលជាបេក្ខជនឈរឈ្មោះជាសមាជិកសភាជាតិ សម្រាប់ការបោះឆ្នោតនៅខែមីនាខាងមុខ។

គួរបញ្ជាក់ថា តំបន់ដែលយន្តហោះធ្លាក់នោះ គឺជាតំបន់ភ្នំមួយសម្បូរការដាំដុះស្លឹកកូកា ដែលជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀនកូកាអ៉ីន ហើយជាទីដែលក្រុមប្រដាប់អាវុធខុសច្បាប់មួយចំនួន ធ្វើប្រតិបត្តិការ៕