* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សង្គមស៊ីវិលកម្ពុជា–ចិន បង្កើនកិច្ចសហការលើវិស័យសុខាភិបាល

29-01-2026 17:54

(ភ្នំពេញ)៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) តាមរយៈសមាគមមិត្តភាពកម្ពុជា–ចិន បានផ្តល់អំណោយសម្ភារវេជ្ជសាស្រ្តបុរាណចិនជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៥កន្លែងនៅក្នុងប្រទេសកម្ពុជា ដោយមានគោលបំណងគាំទ្រការលើកកម្ពស់ សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។

ក្នុងនាមម្ចាស់ជំនួយដែលរួមមានមូលនិធិចិន CFPD មូលនិធិចិនសុខុមាលភាពសាធារណៈប៉េកាំងឈុនហ្វឹង និង មូលនិធិចិនសុខភាពសាធារណៈប៉េកាំងម៉ីលីង លោកស្រី វ៉ង យ៉ាហួយ (Wang Yahui) ប្រធានការិយាល័យ CFPDប្រចាំកម្ពុជាបានជម្រាបថា អំណោយសម្ភារទាំងនេះ រួមមានម៉ាស៊ីនសម្រួលសរសៃឈាម ម៉ាស៊ីសម្រួលបាតជើង ម៉ាស៊ីនព្យាបាលជំងឺរលាកទងសួតដោយប្រើប្រាស់ឱសថបុរាណចិន រួមជាមួយឧបករណ៍ព្យាបាល តាមវិធីសាស្រ្តវេជ្ជសាស្រ្តបុរាណជាច្រើនទៀត ដែលសរុបថវិកាប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកជួយបន្ថែមសមត្ថភាពដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំង៥ក្នុងការធ្វើទំនើបកម្មសម្ភារ និងបង្កើនប្រសិទ្ធភាពដល់ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។

ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា អំណោយទាំងនេះពិតជាបាននឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកកម្ពស់ សុខុមាលភាពសាធារណៈនៅកម្ពុជា ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងជំរុញឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើវិស័យសុខាភិបាលរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ស្របតាមគោលដៅនៃការកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលមានសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយយល់ស្របជាមួយជាអ្នកទទួលផលដែលអញ្ជើញមកពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ រួមជាមួយតំណាងមណ្ឌលសុខភាព មកពីឃុំចំនួន៤នៅក្នុងខេត្តចំនួន៤ដែលជាគោលដៅសាកល្បង លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានកត់សម្គាល់ថាការទទួលយក អំណោយសម្ភារវេជ្ជសាស្រ្តបុរាណចិនពីមូលនិធិចិន CFPD តាមរយៈសមាគមមិត្តភាពកម្ពុជា–ចិន នាពេលនេះគឺមិនត្រឹមតែជាការចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកវេជ្ជសាស្រ្តបុរាណប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញពី ចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជន និងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា–ចិន ថែមទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន