អតីតពិធីករ CNN លោក Don Lemon ត្រូវបានចាប់ខ្លួនក្រោយផ្សាយផ្ទាល់បាតុកម្ម (Video inside)
30-01-2026 21:04
(មីនីសូតា)៖ មន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ជាក់នៅថ្ងៃសុក្រនេះថា អតីតពិធីករទូរទស្សន៍ CNN ដ៏ល្បីឈ្មោះ លោក ដុន ឡេម៉ុន (Don Lemon) ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការចាប់ខ្លួននេះពាក់ព័ន្ធនឹងសកម្មភាពរបស់លោកក្នុងការផ្សាយផ្ទាល់ (Livestream) នូវបាតុកម្មមួយដែលបានរំខានពិធីសាសនានៅព្រះវិហារក្នុងទីក្រុង St. Paul រដ្ឋមីនីសូតា កាលពីដើមខែនេះ ដើម្បីប្រឆាំងនឹងវិធានការបង្ក្រាបអន្តោប្រវេសន៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ។
មេធាវីការពារក្តីរបស់លោក គឺលោក អាបេ ឡូវែល បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដោយហៅវាថាជា «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើវិសោធនកម្មទីមួយ» នៃរដ្ឋធម្មនុញ្ញអាមេរិក ដែលការពារសេរីភាពនៃការបញ្ចេញមតិ៕




