ចិន បេីកការស៉េីបអង្កេតលេីរដ្ឋមន្រ្តីគ្រប់គ្រងគ្រាអាសន្ន ដោយសង្ស័យបំពានវិន័យ និងច្បាប់ (Video inside)
31-01-2026 18:36
(ប៉េកាំង)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនាថ្ងៃសៅរ៍ ទី៣១ ខែមករា នេះថា រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន លោក Wang Xiangxi កំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការសង្ស័យបំពានលេីវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Wang អាយុ ៦៣ឆ្នាំ បានចូលកាន់តំណែងជារដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន នៅខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីកាន់តំណែងជាប្រធានក្រុមហ៊ុនថាមពលរដ្ឋចិន National Energy Investment Corp។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការអធិការកិច្ចវិន័យ មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញការស៉េីបអង្កេតលេីរូបលោក Wang នោះទេ។ វាជារឿងដ៏កម្រមួយសម្រាប់រដ្ឋមន្ត្រីក្នុងមុខតំណែង ដែលត្រូវរងការស៊ើបអង្កេត។
គួរបញ្ជាក់ថា កាលពីដេីមខែមករា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ការប្រឆាំងអំពើពុករលួយគឺជាសមរភូមិដែលចិនមិនត្រូវចុះចាញ់ឡើយ បន្ទាប់ពីមានកំណត់ត្រាស៉េីបអង្កេតទៅលេីមន្រ្តីជាន់ខ្ពស់ចំនួន ៦៥នាក់កាលពីឆ្នាំមុន ខណៈដែលការត្រួតពិនិត្យបានពង្រីកដល់អតីតថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យនានា និងសហគ្រាសរដ្ឋ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ China Daily អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានប្រកាសការស៊ើបអង្កេតលើលោក Sun Shaocheng អតីតលេខាបក្សនៃតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងផងដែរ៕





