មន្ត្រីអ៊ីរ៉ង់និយាយថា កងកម្លាំងឆ្មាំបដិវត្តន៍មិនមានគម្រោងធ្វើសមយុទ្ធយោធានៅឈូងសមុទ្រទេ (Video inside)
01-02-2026 21:11
(តេហេរ៉ង់)៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យនេះថា កងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មិនមានគម្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងច្រកសមុទ្រហ័រមូស ដូចការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកាលពីដើមសប្តាហ៍នេះទេ។
គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋ Press TV ធ្លាប់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងនេះគ្រោងធ្វើសមយុទ្ធនៅថ្ងៃទី១ និងទី២ ខែកុម្ភៈ។ ទោះជាយ៉ាងណា មន្ត្រីរូបនោះបានបដិសេធថា «មិនមានផែនការសម្រាប់កងឆ្មាំធ្វើសមយុទ្ធយោធានៅទីនោះទេ ហើយក៏មិនមានការប្រកាសជាផ្លូវការអំពីវាដែរ។ មានតែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះដែលខុស»៕




