ដ្រូនរុស្ស៊ីវាយប្រហារក្បែររថយន្តក្រុងនៅតំបន់ Dnipropetrovsk សម្លាប់មនុស្ស ១២នាក់ (Video inside)
01-02-2026 22:43
(កៀវ)៖ អភិបាលតំបន់ លោក អូឡេកសាន់ ហាន់ហ្សា (Oleksandr Hanzha) បានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្ស ១២នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីដ្រូនរុស្ស៊ីមួយគ្រឿងបានវាយប្រហារនៅក្បែររថយន្តក្រុងមួយ នៅក្នុងតំបន់ នីប្រូពេត្រាវ (Dnipropetrovsk) ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters៕




