សិង្ហបុរី គ្រោងបង្កើតទីភ្នាក់ងារអវកាសជាតិ នាពេលឆាប់ៗខាងមុខ (Video inside)
02-02-2026 16:30
(សិង្ហបុរី)៖ រដ្ឋមន្រ្តីទទួលបន្ទុកវិស័យថាមពល និងវិទ្យាសាស្រ្តរបស់ប្រទេសសិង្ហបុរី លោក Tan See Leng បានឱ្យដឹងថា ទីភ្នាក់ងារអវកាសជាតិសិង្ហបុរី ហៅកាត់ NSAS នឹងត្រូវបង្កើតឡើងនាខែមេសា ដើម្បីចាប់យកឱកាសពង្រីកសេដ្ឋកិច្ចអវកាស និងលទ្ធភាពថ្មីចូលទៅកាន់លំហអាកាសតាមបែបប្រជាធិបតេយ្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ ២០២៦។
លោក Tan បានបញ្ជាក់ថា សម្រាប់សិង្ហបុរី ដំណើរនៅក្នុងវិស័យបច្ចេកវិទ្យាអវកាស គឺមានអាយុកាលជាង ៥០ឆ្នាំមកហើយ។ ការបង្កើតទីភ្នាក់ងារអវកាសជាតិថ្មីនេះ នឹងអនុញ្ញាតឱ្យសិង្ហបុរីចាក់សោរទ្វា ចូលទៅកាន់កម្មវិធីបច្ចេកវិទ្យាអវកាសយ៉ាងពេញលេញ សម្រាប់តម្រូវការជាតិ និងក្នុងតំបន់។
លោកបន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្ន ត្រូវសហការជាម្ចាស់ផ្កាយរណបសង្កេតផែនដីចំនួន ៣ ជាមួយក្រុមហ៊ុន ST Engineering។ តាមលោក Tan ស្របពេលដែលដែនអវកាស មានការកកស្ទះដោយប្រព័ន្ធផ្កាយរណប សិង្ហបុរី ក៏នឹងអាចធានាបាននូវសុវត្ថិភាពនៃទ្រព្យសម្បត្តិអវកាសរបស់ខ្លួនផងដែរ តាមរយៈការកសាងសមត្ថភាព និងយល់ដឹងអំពីស្ថានភាពលើលំហអាកាស៕







