អ៊ុយក្រែន​ អះអាងថារុស្ស៉ីបើកការវាយប្រហារឡើងវិញ ក្រោយការផ្អាកមួយសប្តាហ៍ អស់សុពលភាព (Video inside)

03-02-2026 16:57

(កៀវ)៖​ ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៉ីបានវាយប្រហារលើទីក្រុងកៀវ នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈនេះ ខណៈសុពលភាពនៃការស្នើឱ្យផ្អាកឈប់បាញ់ លើហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ប្រធាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានរដ្ឋបាលយោធាក្រុង លោក Tymur Tkachenko បាននិយាយថា រុស្ស៉ីបានវាយប្រហារទីក្រុងកៀវ ក្នុងពេលដែលអាកាសធាតុចុះជាក់ខ្លាំង ជាមួយការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់។ សេវាសង្គ្រោះបន្ទាន់ បានប្រកាសថាមានមនុស្ស ៣នាក់រងរបួស។

មេបញ្ជាការយោធាតំបន់ លោក Oleg Synegubov បាននិយាយថា នៅក្នុងទីក្រុង Kharkiv ភាគខាងកើត មនុស្ស ២នាក់ត្រូវរបួសដោយការបាញ់ផ្លោងរបស់រុស្ស៉ី។ លោកបន្ថែមថា ការវាយប្រហារជាច្រើនម៉ោង បានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយអាជ្ញាធរ​ត្រូវ​កាត់​បន្ថយ​ប្រព័ន្ធ​កម្ដៅ ​ដល់​ផ្ទះ​ជាង ៨០០ខ្នង។

គួរបញ្ជាក់ថា សីតុណ្ហភាព​ពេលយប់​បាន​ធ្លាក់ចុះ​ដល់ -១៧អង្សាសេ​នៅ​ក្រុង​កៀវ ហើយ​ធ្លាក់ចុះ​ដល់ -២៣អង្សាសេ​នៅ​ក្រុង​ Kharkiv។ នៅក្នុងសំណើ លោក ត្រាំ ស្នើរុស្ស៉ីផ្អាកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន អំឡុងពេលនៃរដូវងានេះ ប៉ុន្តែវិមានក្រឹមឡាំងបញ្ជាក់ថា ការផ្អាកឈប់បាញ់មានរយៈពេល ប៉ុន្តែមិនបាននិយាយអំពីសីតុណ្ហភាពក្រោមសូន្យទេ៕