ក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha Ocean ដាក់គោលដៅយកឆ្នាំ ២០៣៥ ដើម្បីប្រគល់នាវាមុជទឹក ៤គ្រឿងទៅឱ្យកាណាដា (Video inside)
04-02-2026 15:55
(សេអ៊ូល)៖ ក្រុមហ៊ុនសាងសង់នាវា Hanwha Ocean របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានលើកសំណើឱ្យមានការចែកចាយនាវាមុជទឹកចំនួន ៤គ្រឿង ទៅឱ្យប្រទេសកាណាដា នៅត្រឹមឆ្នាំ ២០៣៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦។
Hanwha គឺជាក្រុមហ៊ុនមួយក្នុងចំណោមពីរ សហការជាមួយក្រុមហ៊ុនសាងសង់នាវាចម្បាំង TKMS ដែលបានដេញថ្លៃ ដើម្បីផ្គត់ផ្គង់ឱ្យកាណាដានូវកងនាវាមុជទឹកថ្មី ក្នុងតម្លៃប៉ាន់ស្មានជាង ១២ពាន់លានដុល្លារ។
នៅក្នុងសេចក្តីប្រកាសអំពីប្រាក់ចំណូល Hanwha បានឱ្យដឹងថា ការចែកចាយបានលឿន គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀត ដែលកាណាដាចាត់ទុកថាមានសារៈសំខាន់៕







