វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយក្នុងសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននៃវិទ្យាស្ថានខុងជឺនៅអារ៉ាប៊ីសាអូឌីត
04-02-2026 16:53
(ប៉េកាំង)៖ កាលពីថ្ងៃទី១ ខែកុម្ភៈ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យព្រះអង្គម្ចាស់ស៊ុលតង់ ប្រទេសអារ៉ាប៊ីសាអូឌីត បានរៀបចំសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ កម្មវិធីដកបទពិសោធដូចជា ការសរសេរអក្សរផ្ចង់ចិន ការគូរគំនូរប្រពៃណីចិន ការដកបទពិសោធពីសម្លៀកបំពាក់ HANFU និងការជ្រលក់ក្រណាត់ជាដើម បានបង្ហាញពីប្រពៃណី នៃបុណ្យចូលឆ្នាំចិននិងសោភ័ណវិទ្យាបូព៌ាប្រទេស ជាមួយគ្នានេះដែរ វីដេអូផ្សព្វផ្សាយ កម្មវិធីរាត្រីសមោសរអបអរសារទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦ជាភាសាអង់គ្លេស និងភាសាអារ៉ាបរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក៏បានចាក់ផ្សាយក្នុងព្រឹក្តិការណ៍នេះ ដែលបានទាក់ទាញសិស្សានុសិស្ស និងគ្រូបង្រៀនចិននិងអារ៉ាប៊ីសាអូឌីត ចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងផ្លាស់ប្តូរគ្នាយ៉ាងរាក់ទាក់កក់កៅ្ត។
សិស្សានុសិស្សនិងគ្រូបង្រៀនជាច្រើន បានសម្តែងការរំពឹងទុកយ៉ាងខ្លាំង ចំពោះកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន៕







