បទវិភាគ៖ ការជំរុញការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត ដើម្បីស្វែងរកស្ថានការណ៍ទូទៅ នៃការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ
04-02-2026 17:46
(ប៉េកាំង)៖ "យើងត្រូវឈរលើមុំនៃយុទ្ធសាស្ត្រ ស្តីពីការជំរុញកិច្ចកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុនៃការស្តារភាពរុងរឿង របស់ប្រជាជាតិចិន ផ្អែកលើលក្ខខណ្ឌសត្យានុម័ត ពង្រីកឧត្តមភាពរបស់ខ្លួន ប្រកាន់ខ្ជាប់ការស្វែងរកការវិវឌ្ឍរីកចម្រើន ប្រកបដោយភាពនឹងនរនិងការពូនជ្រំជាលំដាប់ ដើម្បីជំរុញឱ្យការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតរបស់ចិន ទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ ។" ពេលថ្មីៗនេះ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើកិច្ចប្រជុំសិក្សាជាក្រុមលើកទី ២៤ អំពីការរៀបចំចាត់ចែងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត។ ខណៈពេលដែលលោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសិក្សា លោកបានអធិប្បាយយ៉ាងជ្រាលជ្រៅពី សារសំខាន់នៃការពូនជ្រំនិងអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត ដែលបានចង្អុលបង្ហាញពីទិសដៅ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត។
ការប្រកួតប្រជែងរបស់ប្រទេសសំខាន់ៗលើទូទំាងពិភពលោក ក្នុងវិស័យឧស្សាហកម្មនាពេលអនាគតកំពុងមាន ភាពខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ។ អនាគតនៃប្រទេសមួយ គឺ សម្រេចដោយឧស្សាហកម្មនាពេលអនាគត ដែលទទួលបានជ័យជម្នះក្នុងការអភិវឌ្ឍ ឧស្សាហកម្មនាពេលអនាគតមានន័យថា ក៏ទទួលបានសិទ្ធិម្ចាស់ការ នាពេលអនាគតផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានចេញផ្សាយជាបន្តបន្ទាប់នូវច្បាប់ក្នុស្រុក មានដូចជា «សេចក្តីព្រាងច្បាប់ស្តីពីការបង្កើនឋានៈដឹកនាំ ខាងឧស្សាហកម្មនាពេលអនាគតរបស់សហរដ្ឋអាមេរិក» និង «សេចក្តីព្រាងច្បាប់ ស្តីពីឧស្សាហកម្មនាពេលអនាគត» ដែលបានបង្កើតយុទ្ធសាស្ត្រជាទូទៅសម្រាប់ធានាជាក់លាក់ ឱ្យសម្រេចឋានៈដឹកនាំរបស់ សហរដ្ឋអាមេរិកក្នុងវិស័យឧស្សាហកម្មនាពេលអនាគត។ ចំណែកឯសហភាពអឺរ៉ុបបានចេញផ្សាយជាបន្តបន្ទាប់ នូវ«បច្ចេកវិទ្យានាពេលអនាគតសម្រាប់ជំរុញវិបុលភាព» និង «យុទ្ធសាស្ត្រឧស្សាហកម្មបែបថ្មីរបស់ទ្វីបអឺរ៉ុប»ជាដើមដែលបានបង្កើត រចនាសម្ព័ន្ធជាប្រព័ន្ធដើម្បីស្វែងរក ភាពជាអ្នកដឹកនាំសកលក្នុងវិស័យឧស្សាហកម្មនាពេលអនាគត។
«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»ដែលត្រូវបានពិនិត្យពិភាក្សានិងអនុម័តក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានតាក់តែងគោលដៅរយៈពេលវែងឆ្នាំ ២០៣៥ របស់ប្រទេសចិន ពោលគឺ "ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនចិនម្នាក់ៗ ឡើងដល់កម្រិតនៃប្រទេសរីកលូតលាស់ចំណូលមធ្យម"។ ដើម្បីសម្រេចបាននូវគោលដៅ ស្តីពីការដែលផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនចិនម្នាក់ៗឡើងដល់កម្រិត នៃប្រទេសរីកលូតលាស់ចំណូលមធ្យម គន្លឹះ គឺ ស្ថិតនៅត្រង់ថា ការច្នៃប្រឌិតថ្មី និងពូនជ្រំកម្លាំងនវានុវត្តន៍ ពោលគឺ ពូនជ្រំនិងពង្រឹងឧស្សាហកម្មងើបឡើងថ្មីនិងឧស្សាហកម្មនាពេលអនាគត ។ ឧស្សាហកម្មអនាគត គឺជាឧស្សាហកម្មងើបឡើងថ្មីដែលប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ និងឧស្សាហកម្ម ជាសសរស្តម្ភដែលងើបឡើងថ្មី នៅពេលអនាគតដែលមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង។ ការរៀបចំចាត់ចែង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត មិនត្រឹមតែបានគិតពិចារណាពីបច្ចុប្បន្នកាលប៉ុណ្ណោះទេ ថែមទាំងក៏បានស្វែករកការគាំពារសន្តិសុខ និងស្ថិរភាពយូរអង្វែងនៃប្រទេសជាតិផងដែរ។
បដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី បានវិវឌ្ឍទៅមុខយ៉ាងលឿន បច្ចេកវិទ្យាឈានមុខ បាននិងកំពុងរំលេចចេញឥតឈប់ឈរ ដែលបានណែនាំនិងគាំទ្រឱ្យឧស្សាហកម្ម នាពេលអនាគតងើបឡើងវិញយ៉ាងឆាប់រហ័ស ។ ការពូនជ្រំនិងអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត គឺ មានសារសំខាន់ណាស់ចំពោះការចាប់យកចំណុចកំពូល នៃបច្ចេកវិទ្យានិងឧស្សាហកម្ម និងក្តាប់ជាប់សិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងកសាងប្រព័ន្ធឧស្សាហកម្មទំនើប ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការអភិវឌ្ឍ ដោយគ្រប់ជ្រុងជ្រោយរបស់មនុស្ស និងវឌ្ឍនភាពដោយគ្រប់ជ្រុងជ្រោយរបស់សង្គម។
អនាគតកាលជិតចូលមកដល់ហើយ ពេលវេលាមិនរង់ចាំពួកយើងនោះទេ ។ ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥។ ខណៈពេលចាប់ផ្តើមនៃឆ្នាំ ២០២៦ យើងត្រូវមានភាពក្លាហាន មានកម្លាំងរស់រវើកនិងខិតខំបំពេញ ភារកិច្ចដូចសេះដែលបំផាយទៅមុខ ហើយបាននាំគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យការអភិវឌ្ឍឧស្សាហកម្ម នាពេលអនាគតរបស់ចិន ទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ ក្នុងន័យបំពេញបន្ថែមនូវកម្លាំងចលករថ្មីកាន់តែខ្លាំងក្លា សម្រាប់ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន








