ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងវិហារមួយមក្នុងរដ្ឋធានីប៉ាគីស្ថាន សម្លាប់មនុស្ស ៣១នាក់ និងរបួស ១៧០នាក់

06-02-2026 18:50

(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស់ ៣១នាក់បានស្លាប់ និងប្រហែល ១៧០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការផ្ទុះមួយបានកើតឡើងនៅក្នុងវិហារឥស្លាមមួយកន្លែងក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលពិធីថ្វាយបង្គំថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។

មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើងនៅវិហារនីកាយស៊ីអ៊ីត (Shi'ite) ក្នុងតំបន់ Shehzad Town ដែលជំរុញឱ្យអាជ្ញាធរប្រកាសភាពអាសន្ននៅតាមមន្ទីរពេទ្យនានា។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារអ្នករបួសជាច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមសាក្សី ជនអត្តឃាតបំផ្ទុះគ្រាប់បែកម្នាក់បានបំផ្ទុះខ្លួនឯង បន្ទាប់ពីត្រូវបានសន្តិសុខឃាត់នៅច្រកចូលវិហារ ដែលបង្កការខូចខាតដល់អគារ និងតំបន់ជុំវិញ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាហ្ស ស្សារីហ្វ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ និងបានសម្តែងការសោកស្តាយយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតជនស្លូតត្រង់។ មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ៕