ក្រោយលោកស្រី Takaichi ឈ្នះការបោះឆ្នោត ប៉េកាំងថា គោលនយោបាយចិនចំពោះជប៉ុន គ្មានអ្វីប្រែប្រួលឡើយ (Video inside)
09-02-2026 16:56
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនាថ្ងៃចន្ទ ទី៩ ខែកុម្ភៈនេះថា គោលនយោបាយការបរទេសចិនចំពោះជប៉ុន នឹងប្រែប្រួលដោយសារតែការបោះឆ្នោតមួយមុខនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយរបស់លោកស្រី Sanae Takaichi ជុំវិញលទ្ធភាពធ្វើអន្តរាគមន៍ ករណីដែលចិនប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ បានបង្កឱ្យមានជម្លោះផ្នែកការទូតរវាងទីក្រុងតូក្បូ និងទីក្រុងប៉េកាំង កាលពីខែវិច្ឆិកា ឆ្នាំមុន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថាចិននៅតែជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន ដកពាក្យសម្តីកត់សម្គាល់អំពីកោះតៃវ៉ាន់នោះចេញ។
គួរបញ្ជាក់ថា ក្រុមចម្រុះកាន់អំណាចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានឈ្នះការបោះឆ្នោតសកលឡើងវិញ កាលពីថ្ងៃអាទិត្យ ដែលនឹងត្រួសត្រាយផ្លូវឱ្យមានការកាត់បន្ថយពន្ធ និងការសន្យាចំណាយផ្នែកយោធា៕







