វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG ត្រូវបានចាក់ផ្សាយនៅក្រៅប្រទេស
09-02-2026 17:37
(ប៉េកាំង)៖ ពេលថ្មីៗនេះ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់នៅក្រៅប្រទេស។ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ស្ថានទូតចិនប្រចាំនៅអ៊ីស្រាអែលបានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦។
ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានអ៊ីស្រាអែល ជនជាតិចិននិងអាណិកជនចិននៅអ៊ីស្រាអែល អង្គភាពចិន និងតំណាងនិស្សិតចិន ដែលបន្តការសិក្សានៅអ៊ីស្រាអែលសរុបជាង ៣០០ រូបបានជួបជុំគ្នាដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រី សមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG ត្រូវបានចាក់ផ្សាយដោយនាំមក នូវការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបរិយាកាសពិធីបុណ្យដ៏រីករាយពីប្រទេសចិន ដល់ជនជាតិចិននិងអាណិកជនចិន នៅអ៊ីស្រាអែល។
ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកុម្ភៈ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបានរៀបចំ ព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ ២០២៦ ដោយក្តីរីករាយ នៅរោងមហោស្រពជាតិក្នុងទីក្រុងយ៉ាងហ្គោន។ មនុស្សជាង ២០០០ នាក់បានចូលរួម បូករួមទាំងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា អង្គទូតរបស់ប្រទេសជាច្រើនប្រចាំនៅមីយ៉ាន់ម៉ា ជនជាតិចិននិងអាណិកជនចិននៅក្រៅប្រទេស អង្គភាពចិន និស្សិតបន្តការសិក្សា និងមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានមីយ៉ាន់ម៉ា។
វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG ត្រូវបានចាក់ផ្សាយ នៅក្នុងព្រឹត្តិការណ៍នេះ។ បន្ទាប់ពីការអភិវឌ្ឍអស់រយ:ពេលជាច្រើនឆ្នាំ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនរបស់ CMG បានក្លាយជានិមិត្តសញ្ញាវប្បធម៌នៃការអភិវឌ្ឍទំនើបកម្មតាមបែបផែនចិន។ លើសពីនេះ ព្រឹត្តិការណ៍ពិសេសនៅសហភាពអាហ្វ្រិក ដើម្បីត្រៀមស្វាគមន៍កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនរបស់ CMG ត្រូវបានប្រារព្ធឡើងនៅទីក្រុង Addis Ababa៕
វិទ្យុមិត្តភាពកម្ពុជាចិន







