បទវិភាគ៖ សសរមួយដើមមិនអាចទ្រផ្ទះបាន មិត្តភាពចិន-កម្ពុជាគឺគួរឱ្យទុកចិត្តនិងមានចក្ខុវិស័យ

09-02-2026 17:39

(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំពីមិត្តភាពកម្ពុជា-ចិនថា “មិត្តភាពកម្ពុជា-ចិនមានភាពរឹងមាំ ដែលគឺគួរឱ្យទុកចិត្តនិងមានចក្ខុវិស័យ ភាគីកម្ពុជាយកចិត្តទុកដាក់ខ្ពស់និងខិតខំប្រឹងប្រែងជាប់រហូតមក ចំពោះការបង្កើននិងធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបកម្ពុជា-ចិន ។”

នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលនិងលោកវ៉ាងវិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ដែលបានប្រារព្ធធ្វើនៅក្រុងភ្នំពេញ ក្នុងនោះរួមមានតំណាងនៃសហគ្រាសទុនកម្ពុជានិងចិន បានចូលរួមកម្មវិធីខាងលើផងដែរ។

លោក ស៊ុន ចាន់ថុលបានថ្លែងថា ពិភពលោកបច្ចុប្បន្នកំពុងប្រែប្រូលយ៉ាងឆាប់រហ័ស កំណែទម្រង់ខាងបច្ចេកវិទ្យាប្រែប្រួល ជាសន្សឹមៗ បញ្ហាប្រឈមខាងអាកាសធាតុ មានភាពកាន់តែម៉ឺងម៉ាត់ និម្មាបនកម្មខ្សែផ្គត់ផ្គង់បានកែសម្រួលជាបន្តបន្ទាប់ ហើយបរិយាកាសភូមិសាស្ត្រនយោបាយមានភាពស្មុគ្រស្មាញ និងបម្រែបម្រួលយ៉ាងច្រើន ។ ក្នុងបរិបទយុគសម័យបែបនេះ យើងប្តេជ្ញាចិត្តក្នុងការការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីគ្រប់រដូវកាល មិនត្រឹមតែមាន អត្ថន័យយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងមានភាពចាំបាច់ផងដែរ។ ភាគីទាំងពីរកម្ពុជានិងចិនបានឯកភាពគ្នាតាមគំនិតឯកភាពរួម ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព តាក់តែងនិងអនុវត្តផែនការប្រតិបត្តិការនៃកិច្ចសហប្រតិបត្តិការ“ត្បូងពេជ្រ”កម្ពុជា-ចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

លោក ស៊ុន ចាន់ថុលបានថ្លែងសុន្ទរកថាថា មិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជានិងចិន គឺឈរលើមូលដ្ឋានដែលភាគីទាំងពីរ គោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកគ្នាទៅវិញទៅមក ការរាប់អានគ្នាដោយសមភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយក៏មានភាពកាន់តែរឹងមាំដោយសារទំនុកចិត្តគ្នាខាងនយោបាយដ៏ស្មោះត្រង់ និងមិត្តភាពប្រជាជនដ៏ជ្រាលជ្រៅ រវាងប្រទេសទាំងពីរ ។ មិត្តភាពនេះមិនត្រឹមតែស្តែងចេញ តាមរយៈកិច្ចព្រមព្រៀងកម្រិតរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញក្នុងសុខសុភមង្គល ដែលនាំមកនូវការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជា ផងដែរ។

ភាគីកម្ពុជាទទួលស្គាល់និងកោតសរសើរចំពោះវិនិយោគិននិងសហគ្រាសចិនដែលបានដើរតួនាទីសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ។ លោក ស៊ុន ចាន់ថុលបានអំពាវនាវឱ្យពង្រីកការវិនិយោគចិនទៅកម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្មទ្វេភាគីដែលផ្តោតលើ គុណភាពខ្ពស់ វិស័យកាន់តែទូលំទូលាយ និងវិធីសាស្ត្រកាន់តែមាននិរន្តរភាព ។ ភាគីកម្ពុជាក៏រំពឹងទុកធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា រួមគ្នាពុះពារឧបសគ្គការអភិវឌ្ឍ និងលើកឡើងនូវដំណោះស្រាយ ដើម្បីជំរុញឱ្យភាគីទាំងពីរធ្វើការវិនិយោគប្រកបដោយភាពទទួលខុសត្រូវ កាន់តែច្រើនដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោក ស៊ុន ចាន់ថុលបានថ្លែងថា ឆ្លងកាត់ការសាកល្បងនៃពេលវេលានិងបញ្ហាប្រឈម ដៃគូពិតប្រាកដទើបនឹងបញ្ចេញពី ភាពដែលអាចពឹងផ្អែកបានរបស់វា ។ ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា មិត្តភាពប្រពៃណីកម្ពុជា-ចិនដែលបង្កើតដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ នឹងបន្តវេនជាប់រហូតមកគឺមានភាពរឹងមាំ គួរឱ្យទុកចិត្តនិងមានចក្ខុវិស័យ។ កម្ពុជាបានត្រៀមលក្ខណៈរួចហើយ ដែលស្វាគមន៍សហគ្រាសចិនមកបណ្តាក់ទុន ធ្វើពាណិជ្ជកម្មនិងរីកចម្រើនជាមួយកម្ពុជា៕

វិទ្យុមិត្តភាពកម្ពុជាចិន