ផ្ទាំងប៉ាណូ LED សម្រាប់ផ្សព្វផ្សាយ អំពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដ៏ធំបំផុត បានចាក់បញ្ចាំងនៅតំបន់អាស៊ីកណ្តាលរយៈពេល ៣ឆ្នាំជាប់ៗគ្នា
09-02-2026 17:57
(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ផ្ទាំងប៉ាណូ LED សម្រាប់ផ្សព្វផ្សាយអំពីកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលផលិតដោយទីស្នាក់ការកណ្តាល នៅអាស៊ីអឺរ៉ុបនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់បញ្ចាំងនៅខាងក្រៅអគារក្រុមហ៊ុនផ្លូវដែកជាតិកាហ្សាក់ស្ថាន ដែលជាសំណងនិមិត្តសញ្ញានៃកាហ្សាក់ស្ថាន រយៈពេល ៣ ឆ្នាំជាប់ៗគ្នា ដើម្បីបង្ហាញជូនទស្សនិកជនកាហ្សាក់ស្ថាននូវព័ត៌មាន ស្តីពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។
តាមដំណឹងឱ្យដឹងថា ក្នុងអំឡុងពេលនេះ ផ្ទាំងប៉ាណូនេះនឹងចាក់បញ្ចាំងសរុប ៣១៥០ លើក។ រូបភាពចម្រុះពណ៌ និងការរចនាដែលប្រកបដោយធាតុផ្សំនៃវប្បធម៌ប្រពៃណីចិន បានទាក់ទាញអ្នកដំណើរជាច្រើនឱ្យឈរទស្សនា៕
វិទ្យុមិត្តភាពកម្ពុជាចិន




