ប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវបានអញ្ជើញទៅអាមេរិក ដើម្បីចូលរួមប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» និងរំពឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម (Video inside)
09-02-2026 18:45
(ហ្សាការតា)៖ អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាសេត្យូ ហាឌី (Prasetyo Hadi) បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានទទួលការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៩ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពី «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ហាឌី បានបន្ថែមថា ឥណ្ឌូណេស៊ីក៏សង្ឃឹមថានឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក ត្រាំ ផងដែរ ក្នុងអំឡុងពេលនៃការធ្វើដំណើរនេះ៕




