រដ្ឋាភិបាលថ្មីរបស់ថៃ រំពឹងថានឹងចូលកាន់តំណែងនៅចុងខែមេសា (Video inside)
09-02-2026 18:50
(បាងកក)៖ មន្ត្រីរដ្ឋាភិបាលថៃបានប្រកាសនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលថ្មីទំនងជានឹងចូលកាន់តំណែងជាផ្លូវការនៅចុងខែមេសា បន្ទាប់ពីគណបក្សភូមិចៃថៃ (Bhumjaithai) ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យរដ្ឋាភិបាល លោក សិរិពង្ស អង្គកាសាគុលគៀត (Siripong Angkasakulkiat) ដែលទើបឈ្នះអាសនៈសភាក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានសង្កត់ធ្ងន់ថា «នឹងមិនមានរយៈពេលក្រេបទឹកឃ្មុំនោះទេ» ដែលមានន័យថារដ្ឋាភិបាលថ្មីត្រូវតែចាប់ផ្តើមការងារភ្លាមៗដោយគ្មានការពន្យារពេល៕




