បណ្តារដ្ឋអារ៉ាប់ រិះគន់អ៉ីស្រាអែល ជុំវិញការពង្រីកអំណាចគ្រប់គ្រងលើតំបន់ West Bank
10-02-2026 16:04
(Ramallah)៖ អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួម បានដឹកនាំរដ្ឋក្នុងតំបន់ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ទៅលើសម្មភាពរបស់អ៉ីស្រាអែល ជុំវិញការបន្ធូរបន្ថយសម្រាប់អ្នកតាំងទីលំនៅ និងពង្រីកអំណាចរបស់ខ្លួនក្នុងតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦។
ការសម្រេចពីគណៈរដ្ឋមន្រ្តីសន្តិសុខអ៉ីស្រាអែល នឹងធ្វើឱ្យពលរដ្ឋជ្វីហ្វដែលចូលទៅតាំងលំនៅ ក្នុងតំបន់ West Bank អាចទិញដីជាកម្មសិទ្ធិ ហើយផ្តល់អំណាចបន្ថែមដល់អាជ្ញាធរអ៉ីស្រាអែល ឱ្យអនុវត្តចំពោះប្រជាជនប៉ាឡេស្ទីន។
សេចក្តីថ្លែងការណ៍រួមដោយបណ្តារដ្ឋមន្រ្តីការបរទេសមជ្ឈិមបូព៌ា និងប្រទេសមូស្លីមផ្សេងទៀត រួមទាំងអេហ្ស៉ីប និងតួកគីយ៉េ បានបរិហារការសម្រេចចិត្តនេះថា ជាការបំពានច្បាប់អន្តរជាតិ ដោយនឹងបំផ្លាញចក្ខុវិស័យនៃដំណោះស្រាយរដ្ឋពីរ ព្រមទាំងស្ថិរភាពក្នុងតំបន់។ អ្នកទាំងអស់បាននិយាយថា ចំណាត់ការនេះ មានបំណងពង្រឹងការតាំងលំនៅរបស់អ៉ីស្រាអែល ក្នុងតំបន់ West Bank ដោយផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន និងដាក់ការគ្រប់គ្រងដោយខុសច្បាប់នៅទីនោះ៕







