ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែងរបស់ហុងកុង ក្នុងការគាំពារសន្តិសុខជាតិក្រោមគោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»

10-02-2026 18:01

(ប៉េកាំង)៖ ថ្ងៃទី ១០ ខែកុម្ភៈ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែងរបស់ហុងកុងក្នុងការគាំពារសន្តិសុខជាតិក្រោមគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"»។

សៀវភៅសបានចែងថា តាំងពីឈានចូលយុគសម័យថ្មីមក មជ្ឈិមចិនបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងយ៉ាងមុតមាំមិនងាករេ នូវគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ដោយប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខជាតិទូទៅ តាក់តែងនិងអនុវត្តច្បាប់សន្តិសុខជាតិហុងកុង និងអនុវត្តជាក់ស្តែងនូវគោលការណ៍ ”អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង” ដែលបានជំរុញហុងកុងឱ្យសម្រេចបាន នូវការប្រែពីភាពវឹកវរទៅជាការគ្រប់គ្រងដោយផ្អែកលើច្បាប់ រហូតដល់ទទួលបានភាពរុងរឿង។

សៀវភៅសបានគូសបញ្ជាក់ថា ការគាំពារសន្តិសុខជាតិ ជាគោលការណ៍ខ្ពស់បំផុតនៃគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ការអនុវត្តច្បាប់សន្តិសុខជាតិហុងកុងបានបង្ការ ទប់ស្កាត់ និងផ្តន្ទាទោសដោយមានប្រសិទ្ធភាព ចំពោះរាល់ទង្វើដែលបំផ្លាញសន្តិសុខជាតិ និងធានាបាននូវសិទ្ធិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋហុងកុង។ រដ្ឋាភិបាលមជ្ឈិម នឹងបន្តគាំទ្រហុងកុងក្នុងការពង្រឹងរបាំងសន្តិសុខ និងគាំពារគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ឱ្យដំណើរការដោយស្ថិរភាពនិងយូរអង្វែង ដើម្បីជំរុញឱ្យហុងកុងរួមបញ្ចូលទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិឱ្យបានកាន់តែល្អ និងរក្សាវិបុលភាព និងស្ថិរភាពយូរអង្វែងនៅហុងកុង៕

វិទ្យុមិត្តភាពកម្ពុជាចិន