កាណាដា៖ មនុស្ស១០នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅខេត្ត British Columbia (Video inside)

11-02-2026 10:00

(អូតាវ៉ា)៖ សារព័ត៌មានកាណាដា CBC News បានរាយការណ៍ថាមនុស្ស១០នាក់ ក្នុងនោះរួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់បានស្លាប់ ក្រោយមានហេតុការណ៍បាញ់ប្រហារមួយក្នុងទីក្រុង Tumbler Ridge នៃខេត្ត British Columbia កាលពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ (ម៉ោងនៅកាណាដា)។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

CBC News បានឱ្យដឹងថាមនុស្ស ៦នាក់បានស្លាប់នៅក្នុងវិទ្យាល័យមួយ ២នាក់ទៀតត្រូវបានប្រទះឃើញស្លាប់នៅឯផ្ទះមួយដែលប៉ូលិសជឿថាមានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារខាងលើ។ ចំណែកមនុស្សម្នាក់ផ្សេងទៀតបានស្លាប់នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈជនសង្ស័យម្នាក់ជាខ្មាន់កាំភ្លើងក៏ត្រូវបានបញ្ជាក់ថាបានស្លាប់ផងដែរ។

ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការហេតុការណ៍បាញ់ប្រហារខាងលើនោះទេ។ តាម CBC News មនុស្ស២៥នាក់ផ្សេងទៀតដែលរងរបួសកំពុងស្ថិតក្រោមការព្យាបាល នៅឯមន្ទីរពេទ្យក្នុងតំបន់៕