គណបក្សជាតិនិយមបង់ក្លាដែស BNP ទទួលបានសំឡេងគាំទ្រលើសលប់ ក្នុងការបោះឆ្នោតសកល (Video inside)
13-02-2026 10:39
(ដាក្កា)៖ នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ គណបក្សជាតិនិយមបង់ក្លាដែស Bangladesh Nationalist Party (BNP) បានទទួលការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលក្រោយបដិវត្តន៍ Gen Z ដែលត្រូវបានគេរំពឹងថា នឹងអាចស្តារស្ថិរភាពនយោបាយឡើងវិញ សម្រាប់ប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទូរទស្សន៍បង់ក្លាដែស Jamuna TV បានរាយការណ៍ថា គណបក្ស BNP អាចបំពេញតាមការព្យាករណ៍ ដោយរដ្ឋាភិបាលចម្រុះគ្រប់គ្រងបាន ២០៩អាសនៈ ដែលធានាបាននូវសំឡេងពីរភាគបីក្នុងសភាជាតិ ដែលមានសមាជិកចំនួន ៣០០រូប។
BNP ដឹកនាំដោយបេក្ខជននាយករដ្ឋមន្ត្រី លោក Tar
ique Rahman អាយុ ៦០ឆ្នាំ ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Khaleda Zia និងអតីតប្រធានាធិបតី លោក Ziaur Rahman។ បន្ទាប់ពីឈ្នះសំឡេងភាគច្រើន នៅក្នុងការរាប់សន្លឹកឆ្នោតពេញមួយយប់ BNP បានថ្លែងអំណរគុណដល់ប្រជាជន និងអំពាវនាវឱ្យមានការធ្វើអធិស្ឋានពិសេសមួយ នាថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា ការបោះឆ្នោតសកលនៅបង់ក្លាដែស បានប្រព្រឹត្តទៅក្រោយភាពចលនា និងបះបោរដឹកនាំដោយក្រុមយុវជន កាលពីឆ្នាំ ២០២៤ និងដែលបានផ្តួលរំលំរបបដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី Sheikh Hasina ដែលកាន់អំណាចយូរមកហើយ។ លទ្ធផលជាក់លាក់មួយ នឹងមានសារៈសំខាន់សម្រាប់ស្ថិរភាពប្រទេស ដែលមានប្រជាជនចំនួន ១៧៥លាននាក់ ហើយភាគច្រើនគឺជាអ្នកកាន់សាសនាអ៉ីស្លាម៕








