វ៉េណេស៊ុយអេឡា ពន្យារពេលប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់លើកលែងទោស (Video inside)
13-02-2026 15:45
(ការ៉ាកាស)៖ សមាជិកសភាវ៉េណេស៊ុយអេឡា បានព្យារពេលជជែកដេញដោលគ្នា លើសេចក្តីព្រាងច្បាប់លើកលែងទោស ដែលមានបំណងផ្តល់ការលើកលែងបន្ទាន់ ដល់បុគ្គលដែលត្រូវជាប់ពន្ធនាគារ ដោយសារតែចូលរួមក្នុងការតវ៉ានយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦។
ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ដែលឡើងកាន់អំណាចកាលពីខែមុន ក្រោយអាមេរិកចាប់ខ្លួន លោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើតាមការទាមទាររបស់រដ្ឋបាលលោក ត្រាំ ជុំវិញការលក់ប្រេង និងបានដោះលែងមនុស្សរាប់រយនាក់ ដែលក្រុមសិទ្ធិមនុស្សចាត់ទុកជាអ្នកទោសនយោបាយ ដើម្បីឱ្យទំនាក់ទំនងប្រទេសទាំងពីរ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។
កំណែពេញលេញនៃច្បាប់លើកលែងទោស មិនទាន់ត្រូវបានអាននៅក្នុងសភា ដែលដឹកនាំដោយប្អូនប្រុសរបស់ លោកស្រី Rodriguez គឺលោក Jorge Rodriguez នៅឡើយទេ ប៉ុន្តែបើតាមសេចក្តីព្រាងថ្មីៗ Reuters បានឃើញក្នុងសប្តាហ៍នេះ គឺមិនសូវខុសគ្នាប៉ុន្មានពីកំណែមុនៗទេ។ វាក៏មិនមានដែរនូវចំណុចប្រគល់ទ្រព្យសម្បត្តិរបស់អ្នកជាប់ឃុំ លុបចោលបម្រាមកាន់តំណែងសាធារណៈ ក្រោយមានបញ្ហានយោបាយ ឬលុបចោលទណ្ឌកម្មប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វ៉េណេស៊ុយអេឡា លោក Tarek Saab បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយថា លោកសង្ឃឹមថាការលើកលែងទោស នឹងនាំទៅរកប្រទេសដែលមានសន្តិភាព ១០០ភាគរយ ជាមួយការស្នើថា អ្នកជាប់ឃុំ គួរតែជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋ មិនមែនជាអ្នកនយោបាយ៕







