ព្រឹត្តិការណ៍ប្រេស៊ីល «ពិធីផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» នៃCMGបានប្រារព្ធធ្វើនៅប្រាស៊ីលីយ៉ា
13-02-2026 18:03
(ប៉េកាំង)៖ ឆ្នាំ២០២៦គឺជា “ឆ្នាំវប្បធម៌ចិន-ប្រេស៊ីល” លើកទី១។ ថ្ងៃទី១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ “ពិធីផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានប្រារព្ធធ្វើនៅប្រាស៊ីលីយ៉ា។
លោក Shen Haixiong អគ្គនាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជានិមិត្តរូបវប្បធម៌នៃអរិយធម៌ចិន ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ បច្ចុប្បន្ន ប្រទេសនិងតំបន់ជិត២០នៅទូទាំងពិភពលោកបានកំណត់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាថ្ងៃឈប់សម្រាកតាមច្បាប់ ដែលប្រហែល១ភាគ៥នៃចំនួនមនុស្សពិភពលោកអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តាមវិធីផ្សេងៗគ្នា ដើម្បីរួមគ្នាចែករំលែកគុណតម្លៃរួម របស់មនុស្សជាតិដែលសុខដុមរមនាក្នុងគ្រួសារនិងការរួមរស់ ដោយដោយភាពចុះសម្រុងគ្នារវាងមនុស្សជាតិនិងធម្មជាតិ ដែលបង្កប់ដោយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ឆ្នាំ២០២៦ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនកា រ៥ឆ្នាំលើកទី១៥របស់ប្រទេសចិន សូមឱ្យយើងរួមគ្នាស្វាគមន៍និទាឃរដូវដែលពោរពេញដោយភាពកាន់តែកក់ក្តៅនិងក្តីសង្ឃឹមកាន់តែច្រើន។
ថ្ងៃដដែល ការសម្តែងពណ៌ឡាស៊េនៃព្រឹត្តិការណ៍នេះ បានបំភ្លឺសារមន្ទីរជាតិប្រេស៊ីល ដែលមានប្រជាពលរដ្ឋជាច្រើន បានចូលរួមទទួលបទពិសោធន៍វប្បធម៌ប្រពៃណីចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន





