WHO ទទួលស្គាល់វ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងថ្មី ដើម្បីពង្រឹងការឆ្លើយតបការផ្ទុះឡើង (Video inside)
13-02-2026 18:39
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចទទួលស្គាល់គុណភាព (Prequalify) វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងប្រភេទថ្មីមួយទៀត ហៅកាត់ថា nOPV2។ ជំហាននេះត្រូវបានគេរំពឹងថានឹងជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ជំងឺនេះចេញពីពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការទទួលស្គាល់នេះមានន័យថា វ៉ាក់សាំងនេះបំពេញតាមស្តង់ដារគុណភាព និងសុវត្ថិភាពអន្តរជាតិ ដែលអនុញ្ញាតឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា UNICEF អាចទិញ និងចែកចាយសម្រាប់ការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំ។
WHO បានពន្យល់ថា វ៉ាក់សាំង nOPV2 ត្រូវបានរចនាឡើងឱ្យមានស្ថិរភាពហ្សែនជាងវ៉ាក់សាំងជំនាន់មុនៗ ដែលជួយកាត់បន្ថយហានិភ័យនៃការបង្កឱ្យមានការផ្ទុះឡើងនៃជំងឺដែលបណ្តាលមកពីវ៉ាក់សាំងខ្លួនឯង និងជួយបញ្ឈប់ការចម្លង។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំពិភពលោកបានសន្យាកាលពីខែធ្នូ ថានឹងផ្តល់ថវិកា ១.៩ពាន់លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលុបបំបាត់ជំងឺ និងការពារកុមារប្រមាណ ៣៧០លាននាក់ជារៀងរាល់ឆ្នាំ៕




