កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមទាំង៥លើក
15-02-2026 21:31
(ប៉េកាំង)៖ ថ្ងៃទី១៤ ខែកុម្ភៈ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦» របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី៥ដោយរលូន។កម្មវិធីគ្រប់ប្រភេទដូចជាកម្មវិធីច្នៃប្រឌិតថ្មី បទចម្រៀងនិងរបាំ កាយសម្ព័ន្ធ ល្ខោនហ៊ី កុងហ្វូ ឈុតកំប្លែងខ្លី និងវេទមន្តជាដើមបានដាក់តាំងបង្ហាញ ដែលបង្កើតបរិយាកាសពិធីបុណ្យដ៏ស្បាយរីករាយ និងសេរីមង្គល។
ទីតាំងឆាកសម្តែងសំខាន់ និងទីតាំងឆាកសម្តែងបន្ទាប់បន្សំទំាងបួនកន្លែងត្រូវបានតភ្ជាប់គ្នាយ៉ាងរលូន។បច្ចុប្បន្ននេះ«អាហារពេលយប់ដាច់ឆ្នាំវប្បធម៌»នេះ ដែលបង្ហាញពីសុភមង្គល និងភាពស្បាយរីករាយក្នុងការជួបជុំគ្នាបានត្រៀមខ្លួនហើយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយប្រជាជនចិននៅជុំវិញពិភពលោក និងមិត្តភក្តិនៅក្រៅប្រទេសទាំងអស់។
សូមជួបជុំគ្នានៅម៉ោង ៨ យប់ ថ្ងៃទី១៦ ខែកុម្ភៈ កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងអមជាមួយលោក អ្នកដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយស្បាយរីករាយ៕
វិទ្យុមិត្តភាពកម្ពុជាចិន









