ការសិក្សា៖ កងទ័ពអាកាសអាមេរិកត្រូវការយន្ដហោះចម្បាំងជំនាន់ទី៦ និងយន្ដហោះទម្លាក់គ្រាប់បែក ៥០០គ្រឿង ដើម្បីយកឈ្នះចិនក្នុងសង្រ្គាម (Video inside)
16-02-2026 09:10
(វ៉ាស៊ីនតោន)៖ វិទ្យាស្ថាន Mitchell Institute for Aerospace Studies បាននិយាយថាកងទ័ពអាមេរិកត្រូវតែទិញយន្ដហោះចម្បាំងជំនាន់ទី៦ និងយន្ដហោះទម្លាកគ្រាប់បែក យ៉ាងហោច ៥០០គ្រឿង ដើម្បីអាចយកឈ្នះនៅក្នុងសង្រ្គាមណាមួយប្រឆាំងនឹងចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Defense News។
នៅក្នុងរបាយការណ៍សិក្សាមួយចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញមកពីវិទ្យាស្ថាន Mitchell បានអះអាងថាកងទ័ពអាកាសអាមេរិកត្រូវការយន្ដហោះចម្បាំងជំនាន់ទី៦ F-47 ៣០០គ្រឿង និងយន្ដហោះទម្លាក់គ្រាប់បែក B-21 ២០០គ្រឿង ដើម្បីទប់ទល់ជាមួយចិន។ កងទ័ពអាមេរិកធ្លាប់បានបង្ហើបឱ្យដឹងថាខ្លួនមានផែនការទិញយន្ដហោះចម្បាំង F-47 ១៨៥គ្រឿង ពីក្រុមហ៊ុន Boeing និងយន្ដហោះ B-21 ផលិតដោយក្រុមហ៊ុន Northrop Grumman ១០០គ្រឿង។
តាមវិទ្យាស្ថាន Mitchell សង្រ្គាមកាលពីអតីតកាលរបស់សហរដ្ឋអាមេរិកដូចជាសង្រ្គាមនៅកូរ៉េ និងវៀតណាម ព្រមទាំងសង្រ្គាមអ៊ុយក្រែនបច្ចុប្បន្នបានបង្ហាញយោធាមួយដែលមិនអាច ឬមិនវាយប្រហារលើមូលដ្ឋានទ័ពរបស់រុស្ស៉ីតាមរយៈផ្លូវអាកាសទេ នោះវានឹងបង្កទៅជាសង្រ្គាមឆ្លបរ៉ុំារ៉ៃ ដូចគ្នាទៅនឹងសង្រ្គាមលេណដ្ឋានដែរ៕






