ការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាការធ្វើដំណើរដ៏មមាញឹកបំផុតរបស់ពិភពលោក (Video inside)

16-02-2026 11:19

(ប៉េកាំង)៖ មនុស្សលាននាក់បានធ្វើដំណើរទូទាំងប្រទេសចិន អំឡុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទៅជួបជុំគ្រួសារនៅតាមស្រុកកំណើត ឬដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលធ្វើឱ្យវាក្លាយជាការធ្វើដំណើរប្រចាំឆ្នាំដ៏មមាញឹកបំផុតរបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦។

ការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិចិន ជារឿយៗត្រូវបានគេមើលឃើញថា ជាឧបករណ៍វាស់ស្ទង់សុខភាពសេដ្ឋកិច្ចចិន និងជាការធ្វើតេស្តលើប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេស។ វា​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈមកម្ល៉េះ ហើយ​មាន​រយៈ​ពេល ៤០ថ្ងៃ។ ថ្ងៃឈប់សម្រាកផ្លូវការបុណ្យចូលឆ្នាំចិន គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែកុម្ភៈ។ ក្រុមមន្ត្រីចិន រំពឹងថានឹងមានការធ្វើដំណើរក្នុងស្រុកចំនួន ៩.៥ពាន់លានដងអំឡុងពេលនេះ។

តាំងពីថ្ងៃទី២ មកដល់ថ្ងៃទី១០ ខែកុម្ភៈ ផ្លូវដែករបស់ចិនបានដឹកជញ្ជូនអ្នកដំណើរចំនួន ១.០១ពាន់លាននាក់។ ជើងហោះហើរក្នុងសប្តាហ៍ដំបូង បានឈានដល់ ១៦.៣២លាននាក់ត្រឹមថ្ងៃទី៨ ខែកុម្ភៈ នៃចំនួនសរុប ៩៥លាននាក់ដែលត្រូវបានព្យាករណ៍ទុកអំឡុងពេល ៤០ថ្ងៃនេះ។ តួលេខផ្លូវការនៃការធ្វើដំណើរប្រចាំឆ្នាំ បានកើនឡើងតាំងពីក្រសួងដឹកជញ្ជូនចិន បានកែសម្រួលប្រព័ន្ធធ្វើដំណើរកាលពីឆ្នាំ ២០២៣៕