* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ផ្ទុះហាងលក់កាំជ្រួចនៅប្រទេសចិន ផ្តាច់ជីវិតមនុស្ស៨នាក់ (Video inside)

16-02-2026 13:22

(ប៉េកាំង)៖ កាលពីយប់ថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ អាជ្ញាធរចិនបានឱ្យដឹងថា ហេតុការណ៍ផ្ទុះនៅហាងលក់កាំជ្រួចមួយកន្លែង ក្នុងតំបន់ភាគខាងកើតប្រទេស បានសម្លាប់មនុស្ស៨នាក់ ហើយបណ្តាលឱ្យ២នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សហគមន៍នៅតាមទីជនបទក្នុងប្រទេសចិន តែងតែដុតផាវនិងកាំជ្រួចដើម្បីអបអរថ្ងៃបុណ្យឈប់សម្រាក និងព្រឹត្តិការណ៍សំខាន់ៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍នេះ។ ហេតុការណ៍ផ្ទុះខាងលើ ដែលបង្កឡើងដោយសារតែ​ការដុតកាំជ្រួចមិនបានត្រឹមត្រូវ បានកើតឡើងនៅស្រុក Donghai ខេត្ត Jiangsu កាលពីរសៀលថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា អគ្គិភ័យដែលកើតចេញពីការផ្ទុះ ត្រូវបានពន្លត់ទៅវិញនៅប៉ុន្មានម៉ោងក្រោយ ខណៈមនុស្ស៨នាក់ បានបាត់បង់ជីវិត និង​២នាក់បានរងរបួសរលាក ប៉ុន្តែមិនធ្ងន់ធ្ងរទេ។ ក្រសួងគ្រប់គ្រងគ្រាអាសន្នចិន បាននិយាយថា ប្រទេសចិនកំពុងឈានចូលពេលវេលា ដែលនឹងមានប្រើប្រាស់កាំជ្រួចច្រើនបំផុត អំឡុងរដូវបុណ្យចូលឆ្នាំ ហើយបានក្រើនរំលឹកឱ្យ​ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងកុំធ្វើសកម្មភាពទាំងឡាយ ដែលអាចនាំឱ្យមានគ្រោះថ្នាក់។ ទន្ទឹមនឹងនោះ ក្រសួងក៏បានចេញសារព្រមានផងដែរ ដល់អាជីវកម្មលក់កាំជ្រួចនិងផាវ នៅទូទាំងប្រទេស ដោយតម្រូវឱ្យមានការត្រួតពិនិត្យពេញលេញ ​​លើហានិភ័យនិងគ្រោះថ្នាក់ផ្នែកសុវត្ថិភាព៕