ហាងឆេងមាសអន្តរជាតិ ធ្លាក់ចុះ១ភាគរយ ខណៈការជួញដូរមានលក្ខណៈស្តួចស្តើង (Video inside)
16-02-2026 16:15
(Reuters)៖ តម្លៃមាសបានធ្លាក់ចុះ នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ជាមួយបរិមាណនៃការជួញដូរស្តួចស្តើង ខណៈដែលទីផ្សារសហរដ្ឋអាមេរិក និងចិនបន្តបិទទ្វារ ដោយសារតែថ្ងៃឈប់សម្រាកបុណ្យក្នុងស្រុក ប៉ុន្តែអ្នកលក់-ដូរមួយចំនួន ទទួលបានប្រាក់ចំណេញរួចហើយ ពីតម្លៃមាសហក់ឡើង ២.៥ភាគរយ កាលពីវគ្គមុន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មាសសកលធ្លាក់ថ្លៃ ១.១ភាគរយ មកនៅត្រឹមជាង ៤ ៩៨៨ដុល្លារក្នុងមួយអោន គិតត្រឹមព្រឹកថ្ងៃចន្ទ។ រីឯសន្ទស្សន៍តម្លៃមាសរបស់សហរដ្ឋអាមេរិក សម្រាប់ការចែកចាយខែមេសា បានធ្លាក់ចុះ ០.៨ភាគរយ មកនៅត្រឹមជាង ៥ ០០៦ដុល្លារក្នុងមួយអោន។
ប្រធានអ្នកវិភាគនៃ KCM លោក Tim Waterer និយាយថា មាសបានផ្តល់ឱ្យត្រឡប់រកតម្លៃ ដូចមុនពេលមានការកើនឡើង ដោយសារលក្ខខណ្ឌនៃការជួញដូរ កាន់តែស្តួចស្តើង និងកង្វះកាតាលីករថ្មី។ ទីផ្សារនៅអាមេរិក កំពុងបិទទ្វារសម្រាប់ថ្ងៃឈប់សម្រាក Presidents' Day ខណៈទីផ្សារនៅក្នុងប្រទេសចិន បិទទ្វារសម្រាកបុណ្យចូលឆ្នាំថ្មី។
យ៉ាងនេះក្តី ការិយាល័យស្ថិតិការងាររបស់នាយកដ្ឋានការងារ បានឱ្យដឹងថា សន្ទស្សន៍តម្លៃមាសលក់ចេញ បានកើនឡើង ០.២ភាគរយកាលពីខែមករា បន្ទាប់ពីការកើនឡើង ០.៣ក្នុងខែធ្នូ៕




