ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​ ប្រារព្ធធ្វើពិធីសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន​​ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋចិនលោក​​​ Xi Jinping

16-02-2026 17:24

(ប៉េកាំង)៖ ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ​គណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​​​ និង​ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបាន​​ប្រារព្ធធ្វើពិធីសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន​​ នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង​។ ​ លោក​​​ Xi Jinping ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​ ​ប្រធានរដ្ឋចិន​ ​និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ​បាន​ថ្លែងសុន្ទរកថា​។ លោកបានតាងនាម​មជ្ឈិមបក្ស​ និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​ ​ជូនពរឆ្នាំថ្មី ចំពោះប្រជាជនគ្រប់ជនជាតិ ​ជនរួមជាតិតំបន់រដ្ឋបាលពិសេស​ហុងកុង​ និងម៉ាកាវ​ ​ជនរួមជាតិតៃវ៉ាន់ ​និង​អាណិកជនចិននៅឯនាយសមុទ្រ​។

លោក Xi Jinping បាន​សង្កត់ធ្ងន់ថា​ ​មួយឆ្នាំកន្លងទៅនេះ ​ភារកិច្ចជាគោលដៅ​សំខាន់ៗនៃការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម​ចិន​ពេញមួយឆ្នាំ ត្រូវបាន​សម្រេចដោយរលូន​ ផែនការ​ជាតិ ​៥ ឆ្នាំទី ១៤ បាន​បញ្ចប់ដោយគាប់ប្រសើរ​ ​កម្លាំង​សេដ្ឋកិច្ច​ ​កម្លាំង​វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា​ ​កម្លាំង​ការពារជាតិ ​និងកម្លាំងចម្រុះរបស់ចិន​បាន​ឡើងដល់កម្រិតថ្មី ការធ្វើទំនើបកម្ម​តាមបែបផែនចិនបានបោះជំហាន​យ៉ាងរឹងមាំ។

ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងនៃការអនុវត្តផែនការជាតិ ៥ ឆ្នាំទី ១៥ ​។ យើងត្រូវ​ប្រកាន់ខ្ជាប់​នូវការ​ចាត់ទុកគំនិតសង្គមនិយម​ដែលប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យជាគោលការណ៍ណែនាំ​ ​អនុវត្តដោយស៊ីជម្រៅនូវ​ស្មារតីនៃរាល់សន្និសីទពេញអង្គនៃសមាជបក្សកុម្មុយនីស្តចិន​អាណត្តិទី ​២០ ​និង​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​អាណត្តិ
ទី ២០ ​អនុវត្តតាម​គំនិតអភិវឌ្ឍន៍ថ្មីដោយ​គ្រប់ជ្រុងជ្រោយ និង​ត្រឹមត្រូវ ​ពន្លឿនការកសាង​និម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី ជំរុញ​ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់​ រក្សា​ភាពសុខដុមរមនា​និងស្ថិរភាពក្នុងសង្គម ​ដើម្បីសម្រេបាននូវ​ការចាប់ផ្តើមដ៏ល្អប្រសើរ​នៃ​ផែនការជាតិ ៥ ឆ្នាំទី ១៥ របស់ចិន​។

រមណីយដ្ឋាន Zhouzhuang​ តុបតែងលម្អដោយចង្កៀងកោមក្រហមដែលជា​បេតិកភណ្ឌវប្បធម៌អរូបី

នាយប់ថ្ងៃទី ១១ ខែកុម្ភៈ ​ពិធីបង្កៀង​គោមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ឃុំ Zhou zhuang ក្រុង​​ Kunshan ខេត្ត Jiangsu​ ប្រទសចិន​បាន​ចាប់ដំណើរការ​ ​ដោយបានបង្ហាញទាំង​សិប្បកម្ម​ចង្កៀងគោមចម្រុះពណ៌​ Zigong​ ដែលជា​កម្មវិធីជាតំណាងនៃ​បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ និង​ទេសភាពដ៏ស្រស់ស្អាតនៃរមណីយដ្ឋាន Zhouzhuang៕

វិទ្យុមិត្តភាពកម្ពុជាចិន