«ឈួនវ៉ាន់» មកដល់ហើយ! កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ នឹងចាប់ផ្តើមនាពេលឆាប់ៗនេះ!

16-02-2026 17:28

(ប៉េកាំង)៖ នៅយប់ដាច់ឆ្នាំចាស់ឆ្នាំចិន វេលាម៉ោង ៨ យប់ថ្ងៃទី ១៦ ខែកុម្ភៈតាមម៉ោងប៉េកាំង (ត្រូវនឹងវេលាម៉ោង ៧ យប់តាមម៉ោងភ្នំពេញ ) អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នឹងផ្សាយផ្ទាល់នូវកម្មវិធី « រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ » (ភាសាចិនកុកងឺហៅកាត់ 春晚/ ឈួន វ៉ាន ) ដែលជាការផ្សាយផ្ទាល់នូវកម្មវិធីសិល្បៈចម្រុះប្រភេទទ្រង់ទ្រាយធំ ដែលមួយឆ្នាំរៀបចំធ្វើមួយដងនៅយប់ដាច់ឆ្នាំចាស់ចិន ដើម្បីរួមគ្នាលាឆ្នាំចាស់ទទួលឆ្នាំថ្មី និងទទួលរដូវផ្ការីក។

កម្មវិធីនេះនឹងផ្សាយផ្ទាល់ទាំងស្រុង តាមរយៈប៉ុស្តិ័ទូរទស្សន៍-បណ្តាញអ៊ីនធើណិត-បណ្តាញទំនាក់ទំនងសង្គមនៃ CGTN (ប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិចិន) ជាភាសាចំនួន៨៥ ភាសា រួមមាន ភាសាអង់គ្លេស , ភាសាអេស្ប៉ាញ , ភាសាបារាំង , ភាសាអារ៉ាប់ និងភាសារុស្ស៊ីជាដើម ក៏ដូចជាបានរួមសហការជាមួយប្រព័ន្ធផ្សព្វផ្សាយលើសពី ៣៣០០ នៃប្រទេស និងតំបន់លើសពី ២០០ ដើម្បីធ្វើជាការផ្សាយផ្ទាល់និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនិងកម្មវិធីនេះ។

កម្មវិធី «ឈួនវ៉ាន់» --- រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនសម្រាប់ឆ្នាំមមីនេះ មានប្រធានបទ «សេះបំផាយទៅមុខ កម្លាំងខ្លាំងក្លាដែលមិនអាចរារាំង » ក្នុងគោលបំណងលើកទឹកចិត្តអ្នកផងទាំងពួង ឲ្យតស៊ូឥតស្រាកស្រាន្ត យ៉ាងក្លាហានដើម្បីសម្រេចក្តីសុបិន។ ឆាកសម្តែងបានប្រើប្រាស់ជាលើកដំបូងនូវ បច្ចេកវិទ្យាបង្កើតទិដ្ឋភាពពិតដោយបញ្ញាសិប្បនិម្មិត (AIGC) ដើម្បីបង្ហាញពីទស្សនីយភាព «សេះបំផាយយ៉ាងអង់អាចក្លាហាន»

វិទ្យុមិត្តភាពកម្ពុជាចិន