ប៉ាឡេស្ទីន ថ្កោលទោសការអនុញ្ញាតឱ្យកាន់កាប់ដីធ្លី សម្រាប់អ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank (Video inside)
16-02-2026 21:19
(West Bank)៖ បន្ទាប់ពីគណៈរដ្ឋមន្ត្រីអ៉ីស្រាអែល អនុម័តវិធានការបន្ថែមដើម្បីបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើតំបន់ West Bank ដោយផ្តល់លទ្ធភាពដល់អ្នកតាំងលំនៅ អាចទិញដីធ្វើជាកម្មសិទ្ធិ ប៉ាឡេស្ទីនបានហៅសកម្មភាពនោះ ថាជាការដណ្តើមគ្រប់គ្រង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦។
ក្រុមរដ្ឋមន្ត្រីអ៉ីស្រាអែល បានបោះឆ្នោតគាំទ្រដល់ការចាប់ផ្តើមដំណើរការចុះបញ្ជីដីធ្លី នៅ West Bank បន្ទាប់ពីបានធ្វើកាលពីឆ្នាំ ១៩៦៧ ដែលកាលណោះ មានការថ្កោលទោសជាអន្តរជាតិ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៉ីស្រាអែល Bezalel Smotrich បាននិយាយថា យើងកំពុងបន្តបដិវត្តន៍ការតាំងលំនៅ ខណៈដែលរដ្ឋមន្ត្រីការពារជាតិ Israel Katz និយាយថា ការចុះបញ្ជីដីធ្លីគឺជាវិធានការសន្តិសុខដ៏សំខាន់មួយ។
ប្រធានាធិបតីប៉ាឡេស្ទីន បានថ្កោលទោសជំហាននេះ ដោយនិយាយថា វាបង្កើតជាការកាត់បញ្ចូលទឹកដីប៉ាឡេស្ទីន ដោយគ្មានការពិត និងជាការចាប់ផ្តើមនៃផែនការឧបសម្ព័ន្ធ តាំងលំនៅខុសច្បាប់។
គួរបញ្ជាក់ថា West Bank ស្ថិតក្នុងចំណោមទឹកដីដែលប៉ាឡេស្ទីន ស្វែងរកការបង្កើតជារដ្ឋឯករាជ្យនាពេលអនាគត។ ភាគច្រើននៃដែនដីនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៉ីស្រាអែល ខណៈតំបន់មួយចំនួន គ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន ដែលគាំទ្រដោយលោកខាងលិច៕





